មន្ត្រីយោធាជាន់ខ្ពស់តៃវ៉ាន់បាត់ខ្លួន បន្ទាប់ពីឧទ្ធម្ភាគចក្របានធ្វើការចុះចតជាបន្ទាន់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃទី ០២ ខែមករា នេះ ថា មន្ត្រីយោធាជាន់ខ្ពស់របស់តៃវ៉ាន់ម្នាក់បានបាត់ខ្លួន បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងបានចុះចតជាបន្ទាន់នៅភាគខាងជើងកោះតៃវ៉ាន់។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។
តាមប្រភពពីក្រសួងការពារជាតិកោះតៃវ៉ាន់ដដែលបានឲ្យដឹងថា មន្រ្តីយោធាជាន់ខ្ពស់ដែលបានបាត់ខ្លួន បន្ទាប់ពីឧទ្ធម្ភាគចក្របានធ្វើការចុះចតជាបន្ទាន់នោះ គឺ លោក ហ្សែន អ៊ីម៉ីង (Shen Yi-ming) ឧត្តមសេនីយ៍ទ័ពអាកាសកោះតៃវ៉ាន់។ ពេលនេះបេសកកម្មជួយសង្គ្រោះបានចាប់ផ្តើម ខណៈដែលមានមនុស្សចំនួន១៣នាក់ ដែលបានជិះក្នុងឧទ្ធម្ភាគចក្រនោះ៕
ប្រភព៖សារព័ត៌មាន Channel News Asia