មន្ទីរបញ្ចកោណបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់មជ្ឈឹមបូព៌ានៅពេលដែលក្រុមបាតុករប្រមូលផ្តុំគ្នានៅស្ថានទូតសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០២.០១.២០)

អ៊ីរ៉ាក់៖ បាតុកររាប់រយនាក់កាលពីថ្ងៃអង្គារនេះបានវាយលុកចូលស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងបាកដាតនៅពេលកំពុងកាន់ទុក្ខចំពោះសមាជិកក្រុមហាស់សាប៊ីដែលត្រូវបានសម្លាប់ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យកន្លងមកដោយបានជំរុញឱ្យសហរដ្ឋអាមេរិកត្រូវបញ្ជូនកងទ័ពបន្ថែមទៅកាន់មជ្ឈឹមបូព៌ា។

លោកម៉ាក អេសស្ពឿ  (Mark Esper)   រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបាននិយាយថាទាហានប្រមាណ ៧៥០ នាក់នឹងត្រូវដាក់ពង្រាយទៅកាន់តំបន់នោះហើយកម្លាំងវាយឆ្មក់បន្ទាន់ក៏នឹងត្រៀមដាក់ពង្រាយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះដែរ។

ក្រុមបាតុករជាច្រើននាក់ដែលពាក់ឯកសណ្ឋានយោធាហាស់សាប៊ីបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអាមេរិកក្នុងទីក្រុងបាកដាដ  ប្រទេសអ៊ីរ៉ាក់  ដោយស្រែកពាក្យស្លោកថ្កោលទោសលើការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ។   បន្ទាប់មកការតវ៉ាបានប្រែទៅជាអំពើហិង្សានៅពេលក្រុមអ្នកតវ៉ាបានដុតអគារយាមមួយនិងខ្លោងទ្វារនៅខាងក្រៅ​ស្ថានទូត។