មនុស្សរាប់ពាន់នាក់បានភៀសខ្លួនទៅសមុទ្រ ខណៈដែលភ្លើងកំពុងឆេះរាលដាលឆ្ពោះទៅឆ្នេរសមុទ្រនៅអូស្រ្តាលី

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

ប្រជាជនអូស្រ្តាលីរាប់ពាន់នាក់បានភៀសខ្លួនទៅកាន់ឆ្នេរសមុទ្រ ដើម្បីរត់គេចចេញ ពីភ្លើងឆេះព្រៃ ខណៈដែលភ្លើងកំពុងឆេះរាលដាលឆ្ពោះទៅតំបន់ឆ្នេរសមុទ្រនៃទីប្រជុំជន Mallacoota នៃឆ្នេរសមុទ្រវិចតូរីយ៉ាធ្វើឲ្យមេឃប្រែពណ៌ក្រហមហើយផេះបានហោះហើរគ្រប់ទីកន្លែង។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅរសៀលថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ ២០១៩។
ទន្ទឹមនឹងនេះដែរក្រុមមន្រ្តីបានបញ្ជាក់ថាមនុស្សពីរនាក់ផ្សេងទៀតបានស្លាប់ដោយសារគ្រោះអគ្គិភ័យនៅរដ្ឋ New South Wales នាំឲ្យចំនួនជនរងគ្រោះដែលបានស្លាប់ នៅ ក្នុងវិបត្តិភ្លើងឆេះព្រៃនៃប្រទេសអូស្រ្តាលីកើនដល់១២នាក់។
សូមបញ្ជាក់ថា មហន្តរាយភ្លើងឆេះព្រៃនៅតំបន់ភាគខាងកើតអូស្រ្តាលី បានអូស បន្លាយជាច្រើនខែមកហើយ ព្រមទាំងបានផ្តាច់ជីវិតមនុស្ស និងបំផ្លាញលំនៅឋាន ប្រជា ជនអូស្ត្រាលីរាប់រយខ្នង រួមទាំងចំការដំណាំារាប់សែនហិកតា ត្រូវបានឆេះខ្លោចទាំងស្រុង ដោយសារភ្លើងឆេះព្រៃ៕ប្រភព៖សារព័ត៌មាន BBC