ចិនហាមឃាត់ការនាំចូលជ្រូក ពីប្រទេសឥណ្ឌូណេស៊ីដោយសារតែជំងឺជំងឺប៉េសជ្រូក

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

ប្រភពពីអាជ្ញាធរពន្ធគយរបស់ប្រទេសចិន បានឲ្យដឹងថា ការសម្រេចិត្តហាមឃាត់ការនាំចូលសត្វជ្រូក ជ្រូកព្រៃ និងផលិតផលពាក់ព័ន្ធនឹងសាច់ជ្រូក ពីប្រទេសឥណ្ឌូណេស៊ីព្រោះតែកើតមានជំងឺប៉េសជ្រូកជាច្រើនករណី។នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
រដ្ឋបាលគយរបស់ចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថាប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ពីការផ្ទុះឡើងនូវជំងឺគ្រុនជ្រូកអាហ្វ្រិកចំនួន ៣៩២ ករណីគិតត្រឹមថ្ងៃទី ១៧ ខែធ្នូ ខណៈទីក្រុងប៉េកាំងបានចេញវិធានការណ៍ជាបន្តបន្ទាប់ដើម្បីជំរុញផលិតកម្មជ្រូក ស្របពេលដែលរក្សាបាននូវវិធានការបង្ការនិងត្រួតពិនិត្យយ៉ាងតឹងរឹងដើម្បីការពារការផ្ទុះឡើងនៃជំងឺនេះ។

សូមបញ្ជាក់ថា ជំងឺដ៏សាហាវនេះបានរាលដាលពាសពេញប្រទេសចិន កាលពីខែសីហាឆ្នាំមុនដោយបានសម្លាប់សត្វជ្រូកច្រើនជាងគេនៅលើពិភពលោក រហូតដល់ជាង ៤០ ភាគរយ៕
ប្រភព៖សារព័ត៌មាន Channel News Asia