ប្រទេសចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ជាមួយសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ​ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (៣១.១២.១៩)

ចិន៖ កាសែតក្នុងស្រុករបស់ប្រទេសចិន​បានចុះផ្សាយកាលពីថ្ងៃច័ន្ទនេះថាលោកឧបនាយករដ្ឋមន្រ្តីចិនលោកលីវហេនឹងធ្វើទស្សនកិច្ចទៅទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍នេះដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ជាមួយសហរដ្ឋអាមេរិក។

កាសែត​ក្នុងស្រុកក៏បានដកស្រង់ប្រភពមួយដែលនិយាយថាទីក្រុងវ៉ាស៊ីនតោនបានផ្ញើលិខិតអញ្ជើញហើយទីក្រុងប៉េកាំងបានទទួលយកការអញ្ជើញនេះ។

ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសផែនការសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងនៅក្នុងខែតុលាហើយមន្ត្រីចរចាអាមេរិកនិងចិនបានចំណាយពេលជាច្រើនសប្តាហ៍ដើម្បីបញ្ចប់កិច្ចព្រមព្រៀងដែលគេហៅថាដំណាក់កាលទី ១ ដែលជំនួសឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់របស់មហាអំណាចសេដ្ឋកិច្ចដ៏ធំបំផុតទាំងពីររបស់ពិភពលោក ។