មនុស្សរាប់ពាន់នាក់បានជាប់នៅលើឆ្នេរប្រទេសអូស្រ្តាលីដែលកំពុងព័ទ្ធជុំវិញដោយអគ្គិភ័យ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (៣១.១២.១៩)

អូស្រ្តាលី៖ អ្នកទេសចរណ៍និងពលរដ្ឋក្នុងមូលដ្ឋានរាប់ពាន់នាក់ត្រូវបានជាប់លើឆ្នេរខ្សាច់ ជាតំបន់ទេសចរណ៍នៅភាគអាគ្នេយ៍នៃប្រទេសអូស្រ្តាលីកាលពីថ្ងៃអង្គារនេះ   ដោយសារតែអគ្គិភ័យឆាបឆេះជុំវិញតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនេះ  ​ បិទផ្លូវមិនអាចឲ្យរត់គេចចេញពីទីកន្លែងនោះ​បាន។

មានមនុស្សប្រមាណជាងបួនពាន់នាក់បានជាប់នៅលើទីប្រជុំជនម៉លឡាគូតានៃតំបន់មាត់សមុទ្ររបស់ប្រទេសអូស្រ្តាលីនោះ  ។

អាជ្ញាធរបានត្រៀមរៀបចំ​ជម្លៀសមនុស្សចេញតាមដែនសមុទ្រឬពីលើអាកាសប្រសិនបើចាំបាច់។