ផ្លូវរថភ្លើងល្បឿនលឿនពីប៉េកាំងទៅចាងចៀគូបានបើកដំណើរការ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (៣១.១២.១៩)

ក្រុមហ៊ុនផ្លូវដែករបស់រដ្ឋចិនបាននិយាយថាខ្សែផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់ពីទីក្រុងប៉េកាំងនិងចាងចៀគូដែលជាទីក្រុងនឹងធ្វើជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនៅឆ្នាំ ២០២២ ចាប់ផ្តើមដំណើរការកាលពីថ្ងៃច័ន្ទនេះហើយ។

ផ្លូវដែកមានប្រវែង ១៧៤ គីឡូម៉ែត្រដែលមានល្បឿនរត់អតិបរមា ៣៥០ គីឡូម៉ែត្រ ក្នុងមួយ ម៉ោងហើយមានស្ថានីយ៍ចំនួន ១០ ស្ថិតនៅតាមបណ្តោយខ្សែនោះ។

រថភ្លើងល្បឿនលឿននឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងប៉េកាំងនិងចាងចៀគូនៅខេត្តហឺប៉ីភាគខាងជើងប្រទេសចិនដែលពីមុនធ្វើដំណើរជាង ៣ ម៉ោងមកចុះត្រឹមតែ ៤៧ នាទី។