ក្រុមព័ត៌មានវិទ្យុជាតិកម្ពុជាទទួលទានអាហារសាមគ្គីរួមគ្នាក្រោយបំពេញការងារ ជោគជ័យក្នុង រយៈពេល១ឆ្នាំកន្លងមក

វិទ្យុជាតិកម្ពុជា៖
MC៖ ក្រុមអ្នកព័ត៌មានរបស់វិទ្យុជាតិកម្ពុជាទទួលទានអាហារសាមគ្គីរួមគ្នាក្រោយបំពេញការងារជោគជ័យក្នុងរយៈពេល១ឆ្នាំកន្លងមក ហើយបានប្តេជ្ញាបង្កើនការផលិតព័ត៌មានថ្មីៗប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកសា្តប់។
ក្រុមមន្រ្តីព័ត៌មាននៃនាយកដ្ឋានព័ត៌មានក្នុងនិងក្រៅប្រទេស នៃអគ្គនាយកដ្ឋាវិទ្យុជាតិកម្ពុជា បានរួមគ្នាទទួលទានអាហារសាមគ្គីថ្ងៃត្រង់យ៉ាងសប្បាយរីករាយ ក្រោមអត្ថន័យរឹតចំណង មិត្តភាពសាមគ្គីភាព ដើម្បីឈានទៅបំពេញការងារឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនាឆ្នាំ២០២០ ខាងមុខ ក្នុងគោលដៅជំរុញការផលិតព័ត៌មានឲ្យកាន់តែល្អ ទាន់ហេតុការណ៍ បំរើដល់អ្នកស្តាប់ នៅទូទំាងប្រទេស។
លោកហោ សេងគ្រី ប្រធាននាយកដ្ឋានព័ត៌មានក្នុងនិងក្រៅប្រទេស នៃអគ្គនាយកដ្ឋាន វិទ្យុជាតិកម្ពុជាបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ជួបជុំគ្នានៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៩នេះបានធ្វើឲ្យមន្រ្តីម្នាក់ៗមាន អារម្មណ៍សប្បាយរីករាយក្រៃលែង បន្ទាប់ពីបានបំពេញការងារយ៉ាងល្អប្រសើរក្នុងរយៈមួយឆ្នាំ កន្លងមកក្នុងការចុះយកព័ត៌មាននៅគ្រប់ព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងសង្គមដើម្បីយកមកផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យបានជ្រួតជ្រៀបទាន់ពេលវេលាតាមរយៈ វិទ្យុកម្ពុជា AM 918 KHz វិទ្យុវត្តភ្នំ FM 105.70 MHz ព្រមទាំង APPរបស់វិទ្យុជាតិកម្ពុជា(www. rnk.gov.kh) និងAPPអេបក្រសួងព័ត៌មាន(www.information.gov.kh)ផងដែរ។
ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំសាកលឆ្នាំ២០២០នេះ អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិ កម្ពុជា សូមជូនពរដល់ប្រិយមិត្តអ្នកស្តាប់វិទ្យុជាតិកម្ពុជា និងអ្នកទស្សនាផេកអេបរបស់វិទ្យុជាតិកម្ពុជា និងក្រសួងព័ត៌មាន សូមមានសុខភាពល្អ រកស៊ីមានបាន និងជោគជ័យគ្រប់ភារៈកិច្ច៕