ប្រទេសចិនដាក់ចេញច្បាប់ថ្មីដើម្បីការពារគ្រូពេទ្យ

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

ប្រទេសចិនបានដាក់ចេញច្បាប់ថ្មីមួយដែលមានគោលបំណងការពារអំពើហឹង្សាប្រឆាំងនឹងបុគ្គលិកសុខាភិបាល។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានអោយដឹងថាច្បាប់ថ្មីនេះគឺហាមប្រាមអង្គការ ឬ បុគ្គលណាមួយមិនអាចគំរាមកំហែងឬធ្វើអ្វីឱ្យប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនឬសេចក្តីថ្លៃថ្នូរបស់បុគ្គលិកសុខាភិបាលឡើយ ហើយច្បាប់នេះនឹងចូលជាធរមាននៅថ្ងៃទី ១ ខែមិថុនាឆ្នាំក្រោយ។ការប្រកាសនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីវេជ្ជបណ្ឌិតស្រីម្នាក់ត្រូវបានគេចាក់សម្លាប់នៅមន្ទីរពេទ្យក្រុងប៉េកាំង។
សូមបញ្ជាក់ថា ច្បាប់ថ្មីដើម្បីការពារក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលចិននៅពេលនេះបានបញ្ជាក់ច្បាស់ថា ការរំខានដល់បរិស្ថានវេជ្ជសាស្រ្តឬធ្វើឱ្យប៉ះពាល់ដល់សុវត្តិភាពនិងសេចក្តីថ្លៃថ្នូរបស់បុគ្គលិកពេទ្យ នឹងត្រូវទទួលទណ្ឌកម្មផ្នែករដ្ឋបាលដូចជាការឃុំខ្លួនឬការផាកពិន័យ៕
ប្រភព៖ សារព័ត៌មាន BBC