ក្រសួងពាណិជ្ជកម្មចិននិយាយថាបានដោះស្រាយជាមួយនឹងភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (៣០.១២.១៩)

ចិន៖ ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃអាទិត្យនេះបន្ទាប់ពីសន្និសីទការងារប្រចាំឆ្នាំថា ក្រសួងបានដោះស្រាយស្ថានការណ៍តានតឹងផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនៅក្នុងឆ្នាំនេះ បានរួចហើយ ។

សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មចិនបាននិយាយថាក្រសួងបានអនុវត្តតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលកណ្តាល ព្រមទាំងបានការពារផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនផងដែរ។

សហរដ្ឋអាមេរិកនិងចិនបានបន្ថយភាពតានតឹងលើសង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ក្នុងខែនេះដោយប្រកាសពីកិច្ចព្រមព្រៀងទី ១ ដែលនឹងកាត់បន្ថយពន្ធមួយចំនួនរបស់សហរដ្ឋអាមេរិកជាថ្នូរនឹងការទិញរបស់ចិននូវផលិតផលកសិកម្មអាមេរិកនិងទំនិញផ្សេងទៀត។