អាជ្ញាធរនិងគណៈកម្មការវត្តបាដើមរៀបចំគម្រោងអភិរក្សទីទួលប្រា សាទបាដើម

វិទ្យុជាតិកម្ពុជា ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង
M.Cទីទួលប្រសាទបាដើមនៅភូមិសាមឃួយ ឃុំសាមឃួយស្រុកសេសានខេត្តស្ទឹងត្រែងត្រូវបានអាជ្ញាធរនិងគណៈកម្មការវត្ត រៀបចំគម្រោងអភិរក្សដើម្បីទុកបង្ហាញឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកឃើញនិងបានស្គាល់ ពីសម្បត្តិវប្បធម៌ខ្មែរយើងនៅសេសសល់ពីសម័យដើម។
ក្នុងកិច្ចប្រឃុំរៀបចំគម្រោងអភិរក្សប្រសាទបាដើមនៅសាលាឃុំសាមឃួយ លោកផៃសាវុធ សមាជិកគណៈកម្មការវត្តចេតិយារាមហៅវត្តបាដើមបានបញ្ជាក់ថាៈនៅទីតាំងប្រាសាទបាដើមនេះប្រជាពលរដ្ឋមានទំលាប់តាំងពីដើមរៀងមក នាំគ្នាធ្វើបុណ្យបួងសួង សុំសេចក្តីសុខចំរើនជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ ជាពិសេសនៅពេលដល់រដូវបង្កបង្កើនផល។ លោកអះអាងថា៖ទីទួលប្រសាទនេះ ជារបស់ដូនតា សល់ពីសម័យដើមហើយអាជ្ញាធរព្រះសង្ឃរួមនិងប្រជាពលរដ្ឋចង់ឱ្យ ស្ថាប័នពាក់ព័ន្ថជួយរៀបចំគម្រោងអភិរក្សឱ្យបានប្រសើរឡើងជាងនេះ។

លោកស្រី ខាវខាំ អន មេឃុំ សាមឃួយ បានគាំទ្រការលើកឡើងនេះ ព្រោះសម្បត្តិមរតកនេះយើងបានរួមគ្នាថែរក្សាហើយកន្លងមក ជាពិសេសឃុំបានធ្វើសំណើទៅមន្ទីរវប្បធ៌មនិងវិចិត្រ
សិល្បៈខេត្តឱ្យមករៀបចំបន្ថែម ដើម្បីតម្កល់ទុកក្នុងផ្នែកសាសនាផង ហើយក៍មានប្រយោជន៍
បម្រើឱ្យវិស័យទេសចរណ៍ផងដែរ។ (សម្លេង)គោលបំណងឃុំចង់បានទីកន្លែងសក្ការៈបូជាដើម្បីឱ្យប្រជាពលរដ្ឋគាត់មកទេសចរចូលមកមើលនៅក្នុងប្រាសាទនេះព្រោះនៅក្នុងប្រសាទនេះមានតាំងពិយូរមកហើយ អញ្ចឹងអ្វីទាំងអស់ដែលមាននៅក្នុងនេះគឺភូមិឃុំគណៈកម្មការអាចារ្យចៅអធិការវត្តគឺថែរក្សាទន្ទឹមនេះគឺក្រុមការងារដែលគាត់ចុះជួយឃុំកាលមុនគឺបានរួមគ្នាធ្វើជារបងបោះបង្គោល ស ស មកដល់សព្វថ្ងៃនេះ។
លោកសាវ៉ាត់ឌី តំណាងឱ្យប្រជាពលរដ្ឋ នៅភូមិសាមឃួយឃុំសាមឃួយស្រុកសេសានបានចាត់ទុកថា៖ការរៀបចំបែបនេះនៅមិនទាន់មានលក្ខណៈសមស្របទៅនិងតម្លៃសម្បត្តិមរតកវប្បធ៌មនេះទេ ដូចនេះកូនចៅជំនាន់ក្រាយ ក៍សូមអំពាវនាវ ឱ្យស្ថាប័នពាក់ព័ន្ធបន្តជួយ រៀបចំគម្រោងអភិរក្សតំបន់នេះឱ្យកាន់តែមានសុវត្ថិភាពជាងនេះ ដើម្បីកុំឱ្យមានការបាត់បង់សម្ភារៈគេរ្ត៍តំណែលនេះទៅទៀត។
សូមបញ្ជាក់ថា៖ នៅស្រុកសេសានមានទីទូលប្រាសាទចំនួន៥កន្លែងក្នុងនោះមានប្រាសាទគូ-ប្រាសាទទួលកំណប់-ប្រាសាទសម្បត្តិ-ប្រាសាទទួលពង្រ-និងប្រាសាទបាដើមនេះដែលអាជ្ញាធរកំពុងបន្តរៀបគម្រោងអភិរក្សបន្ដែម៕