Unicityគ្រោងពង្រីកទីផ្សារឲ្យកាន់តែធំបន្ថែមទៀតនៅកម្ពុជា

លោកអ៊ឹមនារី រតនៈ
ភ្នំពេញ៖ Unicityគ្រោងពង្រីកទីផ្សារឲ្យកាន់តែធំបន្ថែមទៀតនៅកម្ពុជា ដើម្បីធ្វើយ៉ាងបង្កើនប្រសិទ្ឋភាពទៅដល់សមាជិកឲ្យបានកាន់តែច្រើននិង អ្នកគាំទ្រប្រើប្រាស់ផលិតផលUnicityឲ្យកាន់តែមានទំនុកចិត្ត។
តំណាងក្រុមហ៊ុនផលិតផលក្រុមហ៊ុនUnicity បានមានប្រសាសន៍ថា Unicity មានយុទ្ឋសាស្រ្តជាច្រើនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើការស្វែងរកទីផ្សារបន្ថែមឲ្យបានកាន់តែទូលំទូលាយនៅតាមបណ្តាលខេត្តជាច្រើនក្នុងប្រទេសនិងសមាជិកចូលរួមបន្ថែមធ្វើយ៉ាងណាឲ្យ អ្នកប្រើប្រាស់កាន់តែមានទំនុកចិត្ត និងប្រសិទ្ឋភាពខ្ពស់។
ថ្លែងក្នុងសន្និសិទសារព័ត៌មានការពីព្រឹកថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៩នេះនៅណាហ្គាលវើល លោកបានបញ្ជាក់ថា ដោយមើលឃើញពីភាពរីកចំរើនរបស់ប្រទេសកម្ពុជាសព្វថ្ងៃផលិតផល Unicity បានដើរតួនាទីយ៉ាងសំខាន់មួយដែលបានជួយដល់ផ្នែកមនុស្សធម៌មួយចំនួននៅប្រទេសកម្ពុជាផងដែរ។
លោកបានឲ្យដឹងទៀតថាផលិតផលជាង៣០ប្រភេទបាននាំចូលមកម្ពុជាដោយមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មនិងក្រសួងពាក់ព័ន្ធផ្សេងតាំងពីឆ្នាំ២០១២មកម្ល៉េះ។លោកបានបញ្ជាក់ថាក្រុមហ៊ុនតែងតែគិតពីបញ្ហាសុខភាពរបស់ប្រជាជននៅទូទាំងប្រទេស ចង់ឃើញប្រជាជនសប្បាយរីករាយដោយសុខភាពរឹងមាំង។
គួរបញ្ជាក់ថា ផលិតផល Unicityមានបណ្តាលសមាជិកជាង៥០ប្រទេសនៅទូទាំងពិភពលោកនិងអ្នកប្រើប្រាស់ជាច្រើនផងដែរ៕