ប្រមុខរាជរដ្ឋាភិបាលចង់ឲ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នៅអណត្តិ ក្រោយៗទៀត ពោលគឺនៅឆ្នាំ២០២៣ខាងមុខ

វិទ្យុជាតិកម្ពុជា ៖ រូបថត លោកអ៊ូកាណែល
MC៖ ប្រមុខរាជរដ្ឋាភិបាលចង់ឲ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នៅអណត្តិ ក្រោយៗទៀត ពោលគឺនៅឆ្នាំ២០២៣ ដើម្បីផ្តល់លទ្ធភាពដល់គណបក្សនយោបាយដែលមាន សម្លេងភាគតិចនិងភាគច្រើនបានពិគ្រោះយោបល់គ្នាក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែមាន ប្រសិទ្ធភាព។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែអក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះថា ការចង់អោយមាន ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នៅអណត្តិក្រោយៗនេះ ដោយសារតែឧត្តមក្រុមប្រឹក្សា នេះបានបំពេញភារៈកិច្ចយ៉ាងល្អក្នុងផ្តល់យោបល់កិច្ចការងារអភិវឌ្ឍន៍ប្រទេស និងដោះស្រាយ បញ្ហាជាតិផ្សេងៗ ប្រកបដោយប្រសិទ្ធភាព។

សម្តេចតេជោបានអៈអាងថា កិច្ចការងារដែលឯកឧត្តមលោកជំទាវជាប្រធានគណបក្សនយោ បាយក្នុងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានធ្វើដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលគឺខុសគ្នាយ៉ាងច្រើនជាមួយនឹងសមាជិកសភានៃគណបក្សប្រឆំាងដែលបានលើកតំាងសំនួរតាមរយៈសភាមករាជរដ្ឋាភិបាលនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តី។ចំណុចនេះបានក្លាយជាវប្បធម៌នៃកិច្ចសហការយ៉ាងល្អដើម្បីឈានទៅសម្រេចគោលដៅរួមគឺជួយប្រជាជននិងកសាងជាតិឲ្យ កាន់តែរីកចំរើន។
សម្លេង«វាមិនចាំបាច់ទាល់តែជេ ប្រទិចផ្តាសសាគ្នា បានហៅថាបក្សប្រឆំាងនោះទេ ហើយដូចអ្វីដែលខ្ញុំបានជំរាបជូនតំាងពីពេលចាប់ផ្តើម ខ្ញុំមិនពាក់ព័ន្ធទៅនឹងគំនិតផ្តួចផ្តើមគំនិត នូវតួនាទីភារៈកិច្ចនោះទេ។ ហើយយើងបានបើកឱកាសសម្រាប់ការធ្វើប្រធានប្តូរវេនក្នុងរយៈពេល១ខែម្តង ឥលូវគ្រប់១៦ខែគឺចាប់តំាងពីគណបក្សទី១ ដូច្នេះនោះហើយដែលខ្ញុំចង់បញ្ជាក់ថា មិនថាគណបក្សដែលមានសម្លេងភាគច្រើន ឬគណបក្សដែលមានសម្លេងភាគតិច យើងនិយាយ ពីការស្មើភាពគ្នារវាងគណបក្សនយោបាយទំាងអស់ ដូច្នេះគណបក្សដែលកាន់រដ្ឋាភិបាលក៏មាន សិទ្ធក្នុងការធ្វើប្រធានប្តូរវេណ គណបក្សដែលពុំមានអសនៈនៅក្នុងសភា ប៉ុន្តែបានចូលរួមក្នុង យន្តការនេះក៏មានសិទ្ធិប្តូរវេន ដូចគេដូចឯងបង្ហាញពីការស្មើភាពនៅក្នុងដំណើរការគណបក្សនយោបាយ៕