លោកជំទាវ ម៉ែន សំអន៖ ថវិកាសប្បុរសធម៌ ២០០លានរៀល របស់ធនាគារ MGN Emperor Bank ប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ និងបានរួម ចំណែកជួយ សង្គ​ម​កាត់បន្ថយភាពក្រីក្រ 

AKP ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩– លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧប​នា​​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​អញ្ជើ​ញចូលរួមក្នុងពិ​ធី​ប្រ​គ​ល់​ ​និងទទួលថវិកា ដែលជាជំនួយសប្បុរសធម៌ ពីធនាគារMGN Emperor Bank Plc ផ្ដល់ជូនគណៈ កម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ដើម្បីគណៈ​ក​ម្មា​ធិ​​​កា​រជា​តិគ្រប់គ្រង គ្រោះមហន្ដរាយយកទៅជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ និង​ជួ​យ​ក​សា​ង​​ហេដ្ឋារចនាសម្ពន័្ធ ដែលមហន្ដរាយដោយគ្រោះធម្មជាតិ។

ពិធីនេះបានប្រព្រឹត្ដទៅនៅថ្ងៃ​សុក្រ ២កើត ខែបុស្ស ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ។ ថ្លែងក្នុងឱកាសនោះ លោក ឱម វិសាល នាយកប្រតិបត្តិធនាគារ និងជាតំណាងឱ្យធនាគារ MGN Emperor Bank Plc បានថ្លែងថា ក្រៅពីការជំនាញរបស់ធនាគារ ធនាគាររបស់លោកបានចូលរួម​យ៉ាងស​ក​ម្ម​នៅ​ក្នុ​ង​កា​រងារសង្គមជាច្រើន ដូចជាបានជួយដល់មូលនិធិសាខាកាកបាទក្រហមកម្ពុជា មូល​និ​ធិ​គ​ន្ធ​បុប្ផា កុមារកំព្រាមណ្ឌលភ្នំពេញ និងមណ្ឌលស្វាយរៀង ការឧបត្ថ​ម្ភ​ដ​ល់​ព្រឹ​ត្តិ​កា​រ​ណ៍​នៃ​កា​រ​បា​ក់​រលំអគារនៅខេត្តព្រះសីហនុ ការកសាងផ្លូវ និងកា​រ​ក​សាងសមិ​ទ្ធិ​ផ​ល​ក្នុ​ង​ផ្នែ​ក​ព្រះ​ពុ​ទ្ធ​សា​ស​នា និងបណ្តាសកម្មភាពមនុស្សធម៌ជាច្រើនទៀត។

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអ​គ្គលេខាធិការគណៈអចិន្ត្រៃយ៍ នៃគណៈកម្មា​ធិការកណ្តា​លស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុ​ជា និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បាន​ថ្លែង​នូ​វ​កា​រ​កោ​ត​សសើរ និងទឹកចិត្តសប្បុររបស់ភាគីធនាគារ ក្នុងការចូលរួមដំណែកជាវិភាគទានជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយការងារគ្រោះមហន្តរាយផ្សេងៗទៀត។ ក្នុងឱកាស​នោះ​លោកជំទាវ កិត្ដិសង្គហបណ្ឌិត ក៏បានថ្លែង​អំ​ណរគុណដល់​វិ​ស័យឯកជនដែល​បា​ន​ចូ​ល​រួ​ម​ចំ​ណែ​ក​យ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសតាម រយៈការងារមនុស្សធម៌នេះ តាម​រ​យៈ​អំ​ណោយសប្បុរសធម៌នេះ វិស័យឯកជន ពិតជាបានចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ ជាមួយសង្គម និងរាជរដ្ឋាភិបាលយ៉ាងធំធេង ។ក្នុងឱកាសនេះដែរ លោកជំទាវ ក្នុង​នា​ម​តំ​ណា​ង​ឱ្យរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវឱ្យវិស័យឯកជន​មួយ​ចំ​នួ​ន​ទៀ​តសូម បន្តចូល រួម​ជា​មួ​យ រាជរដ្ឋាភិបាលបន្ថែមទៀត ៕

ដោយ៖សំរិត