រដ្ឋបាលខេត្តប៉ៃលិនប្រជុំត្រៀមរៀបចំការប្រកួតកីឡាវាយសី ដើម្បីអបអរសាទ  ទិវាជ័យជំនះ ៧មករា ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា មន្ទីរព័ត៌មានខេត្តប៉ៃលិន

 MC៖ រដ្ឋបាលខេត្តប៉ៃលិនកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាវាយសី ដើម្បីអបអរសាទ ទិវាជ័យជំនះ ៧មករា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម  ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិននឹងជាប្រធានសមាគមកីឡាវាយសីខេត្តប៉ៃលិន នឹងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន លោកលោកស្រីនាយកនាយករងរដ្ឋបាលខេត្ត ប្រធានអនុប្រធានមន្ទីរជំនាញ កងកំលាំងគ្រប់លំដាប់ថ្នាក់ ផងដែរ។

 

ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិននឹងជាប្រធានសមាគន៍កីឡាវាយសីខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ កិច្ចប្រជុំនៅពេលនេះ ដើម្បីចាត់តាំង ក្រុមការងារ ថ្នាក់ ខេត្ត និងក្រុមការងារទទួលបន្ទុកដោយឡែក ប្រគល់ភារៈកិច្ចទទួលខុសត្រូវរួម ជាមួយ សហ ព័ន្ធ  កីឡា វាយសីកម្ពុជា សំរាប់ត្រៀមរៀបចំការប្រកួតកីឡាវាយសី ដណ្តើមពាន់រង្វាន់ ៧មករា លើកទី២០ ដើម្បីអបអរសាទ ទិវាជ័យជំនះ ៧មករា ឆ្នាំ២០២០ ដែលខេត្ត ប៉ៃលិន ធ្វើជាម្ចាស់ផ្ទះ។ ជាពិសេសរៀបចំលិខិតអញ្ជើញភ្ញៀវចូលរួម រៀបចំឧបករណ៍ ឧឃោសនស័ព្ទបម្រើការក្នុងពិធីប្រកួត រៀបចំកៅអី ផ្កា ភេសជ្ជៈ និងរៀបចំទីលាន តប្រព័ន្ធ អគ្គីសនី   អាហារ កន្លែងស្នាក់នៅ និងមធ្យោបាយដឹកជញ្ជូន  ដើម្បីអោយ ដំណើរកា រនៃការប្រកួតវាយសីកម្ពុជានៅក្នុងខេត្តប៉ៃលិនទទួលបានជោគជ័យ។ ជាមួយគ្នា សមត្ថកិច្ច ទាំង បី ប្រភេទត្រូវយកចិត្តទុកដាក់ការពារសន្តិសុខទៅតាមគោលដៅ ផែនការ នៅក្នុង ពិធីអោយរក្សាបាននូវសន្តិសុខល្អ រឹងមាំ។ឯកឧត្តមបន្តថា៖ ជាលើកទី១ហើយ ដែល ខេត្ត ប៉ៃលិនធ្វើជាម្ចាស់ផ្ទះ រៀប ចំការប្រកួតវាយសី កម្ពុជា ពិតជាមោទនភាព  ក្នុងការលើកកម្ពស់លើ វិស័យអប់រំនិងកីឡា អោយបានកាន់តែទូលំទូលាយ ដើម្បីអោយយុវជន យុវនារី គ្រប់ ស្រទាប                     វណ្ណៈ មកចូលរួមអោយបានផុលផុស ក្នុងការបញ្ចេញសមត្ថភាពដក ពិ សោធន៍  ពីគ្នា ទៅវិញទៅមក សំដៅពង្រឹងសមត្ថភាពអោយបានល្អ ដើម្បីក្លាយខ្លួន ជាយុវជន ដ៍រឹងមាំ ឈានទៅប្រកួតថ្នាក់ជាតិ អន្តរជាតិ សំរាប់ស្តាមុខមាត់ប្រទេស ជាតិអោយមាន ការរីចចំរើនជាបន្ត បន្ទាប់។

 

សូមបញ្ជាក់ថា៖ការប្រកួតកីឡាវាយសី ដើម្បីអបអរសាទ ទិវាជ័យជំនះ ៧មករា ឆ្នាំ២០២០ ដែលខេត្តប៉ៃលិនធ្វើជាម្ចាស់ផ្ទះ និងរៀបចំនៅដើមឆ្នាំ២០២០ ខាងមុខ ដូច្នេះសូមអោយបងប្អូនយុវជន សិស្សានុសិស្សមកដាក់ពាក្យធ្វើការប្រកួតកុំបីខាន ៕

  អត្ថបទ លោក គួន ធិ