ការចូលទស្សនាប្រាសាទបេងមាលា ត្រូវ បានបញ្ចូល ក្នុងកញ្ចប់រួមជាមួយបណ្ណ ទស្សនារមណីយដ្ឋានអង្គរ

វិទ្យុជាតិកម្ពុជា៖

MC៖ ប្រមុខរាជ រដ្ឋាភិបាល កម្ពុជា សម្រេចដាក់បញ្ចូល ការចូលទស្សនាប្រាសាទបេងមាលា ចូលក្នុងកញ្ចប់រួមជាមួយបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០។
យោង តាម សេចក្តី ប្រកាស ព័ត៌មាន របស់ គ្រឹះស្ថានអង្គរ បាន អោយ ដឹង ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ខាង មុខ នេះ ការចូលរទស្សនាប្រាសាទបេងមាលា នឹងដាក់បញ្ចូល ក្នុងកញ្ចប់រួមជាមួយបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ។
ប្រភព ដដែល បន្តថា ការសំរេចនេះ គឺដើម្បីសម្រួល និងលើកកម្ពស់សេវាទេសចរណ៍ សំដៅទាក់ទាញភ្ញៀវទេសចរ មកទស្សនារមណីយដ្ឋានអង្គរ ក៏ដូចជាមកព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
ដូច្នេះ សូមសាធារណជន ជាតិ អន្តរជាតិ គ្រប់ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភ្ញៀវទេសចរបរទេសទាំងអស់មេត្តាជ្រាប និងចូលរួមអនុវត្តតាមកាលបរិច្ឆេទ នេះ៕