ចិន រុស្ស៊ីនិងអ៊ីរ៉ង់ធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៧.១២.១៩)

ចិន៖ អ្នកនាំពាក្យយោធាចិនបានប្រាប់សន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍នេះថាប្រទេសចិន, រុស្ស៊ីនិងអ៊ីរ៉ង់ ធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាចាប់ពីថ្ងៃទី ២៧ ដល់ ៣០ ខែធ្នូនេះនៅឈូងសមុទ្រអូម៉ង់។

អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយថាកងទ័ពជើងទឹកចិននឹងបញ្ជូននាវាពិឃាតបំពាក់ដោយអាវុធមីស៊ីលដើម្បីទៅចូលរូមធ្វើសមយុទ្ធរួមគ្នា។

អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តទៀតថាសមយុទ្ធនេះមានគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការក្នុងចំណោមកងទ័ពជើងទឹកនៃប្រទេសទាំងបីព្រមទាំងបង្ហាញពីសុឆន្ទៈហើយនិងសមត្ថភាពរបស់ភាគីនៃប្រទេសទាំងបីក្នុងការការពាររួមគ្នានូវសន្តិភាពនិងសន្តិសុខដែនសមុទ្រនិងកសាងសហគមន៍ដែនសមុទ្រមួយប្រកបដោយអនាគតរួមគ្នា។