អាជ្ញាធររុស្ស៊ីបានឆ្មក់ចូលការិយាល័យរបស់មេដឹកនាំបក្សប្រឆាំង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ហ្វកញូវ (២៧.១២.១៩)

រុស្ស៊ី៖ កាលពីថ្ងៃព្រហស្បតិ៍អាជ្ញាធរនៅទីក្រុងមូស្គូបាន ឆ្មក់ចូលការិយាល័យរបស់លោកអាឡិចស៊ី ណាវ៉ាល់នី (Alexei Navalny) ដែលជាអ្នករិះគន់ខ្លាំងបំផុតដល់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីននិងគណៈបក្សដែលកំពុងគ្រប់គ្រងលើប្រទេសរុស្ស៊ី។

លោកណាវ៉ាល់នី មានអាយុ ៤៣ ឆ្នាំត្រូវបានជាប់ពន្ធនាគារម្តងហើយម្តងទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពីបទរៀបចំនិងចូលរួមក្នុងការតវ៉ាដែលគ្មានការអនុញ្ញាត ។

មន្ត្រីប៉ូលីសបាននាំខ្លួនលោកណាវ៉ាល់នី ចេញពីការិយាល័យរបស់លោកបន្ទាប់មកក៏បានសំរុក ចូលខាងក្នុង ។ ក្រោយមកមន្ត្រីប៉ូលីសបាននិយាយថា លោក ណាវ៉ាល់នី មិនត្រូវបានឃុំខ្លួននោះទេ។