លោកត្រាំប្រឆាំង ការសម្លាប់រង្គាលក្នុងតំបន់កាន់កាប់ដោយក្រុមឧទ្ទាមនៅប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព អេភី (២៧.១២.១៩)

អាមេរិក៖ លោកប្រធានាធិបតីដូណាល់ត្រាំកំពុង ប្រឆាំងនឹងការសម្លាប់រង្គាលពាក់ព័ន្ធជាមួយជនស៊ីវិលរាប់ពាន់នាក់ក្នុងតំបន់កាន់កាប់ដោយក្រុមឧទ្ទាមនៅប្រទេសស៊ីរី ។

នៅក្នុងសារបណ្តាញសង្គមធ្វីតធ័រមួយកាលពីថ្ងៃព្រហស្បតិ៍របស់លោកត្រំា បានសរសេរថា“ ប្រទេសរុស្ស៊ី, ស៊ីរីនិងអ៊ីរ៉ង់កំពុងសម្លាប់ជនស៊ីវិលស្លូតត្រង់រាប់ពាន់នាក់នៅក្នុងខេត្តអ៊ីដលីប ហើយថាប្រទេសទួរគីកំពុងខិតខំយ៉ាងខ្លាំងដើម្បីបញ្ឈប់ការសម្លាប់រង្គាលនេះ។

សារនេះបាននិយាយអំពីការទម្លាក់គ្រាប់បែកពីលើអាកាសនិងការបាញ់ផ្លោងលើដីយ៉ាងច្រើនពីសំណាក់កងកម្លាំងរដ្ឋាភិបាលស៊ីរីនៅភាគខាងត្បូងនិងភាគខាងកើតនៃខេត្តអ៊ីដលីបដែលជាមូលដ្ឋានចុងក្រោយកាន់កាប់ដោយក្រុមឧទ្ទាមនៅក្នុងប្រទេស ។