ទោះបីគ្មានអំណោយពីប្រទេសកូរ៉េខាងជើងនៅថ្ងៃបុណ្យណូអែលប៉ុន្តែអាមេរិកនៅតែចាំឃ្លាំមើលយ៉ាងដិតដល់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (២៧.១២.១៩)

អាមេរិក៖ បុណ្យណូអែលបានកន្លងផុតទៅដោយគ្មានអំណោយពីកូរ៉េខាងជើងទេ ប៉ុន្តែមន្រ្តីអាមេរិកមានការងឿងឆ្ងល់ថាហេតុអ្វីបានជាលោកគីមជុងអ៊ុនមិនព្រមធ្វើតេស្តអាវុធរហូតមកដល់ពេលនេះ។

រដ្ឋការលោកត្រាំ បានបកស្រាយ នូវការសន្យារបស់កូរ៉េខាងជើងអំពីអំណោយបុណ្យណូអែលដែលមានន័យថាជាការធ្វើតេស្តអាវុធ ហើយក្រុមមន្រ្តីអាមេរិកនៅតែឃ្លាំមើលបន្ទាប់ពីថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យនោះ ។

អាមេរិកបានបង្ហាញកម្លាំងយោធាជាបន្តបន្ទាប់ដែលអាចធ្វើប្រតិបត្តិការវាយប្រហារយ៉ាងឆាប់រហ័សប្រសិនបើកូរ៉េខាងជើងធ្វើការបាញ់មីស៊ីលបង្កហេតុឬធ្វើតេស្តប្រភេទអាវុធណាមួយនោះ ។