មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងណែនាំ សហគមន៍អូរឬស្សីកណ្តាលឱ្យបង្កើតសេវាកម្សានតាមទូកបន្ថែម

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង
M.Cមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងណែនាំឱ្យសហគមន៍ទេសចរណ៍អូរឬស្សីកណ្តាលរៀបចំដាក់ទូក (កៃយ៉ាក់) ព្រោះនៅរមណីយដ្ឋាននេះមានទឹកអូរ ហូរជាប្រចាំ អាចឱ្យភ្ញៀវទេសចរ អុំទូក ធ្វើដំណើរកម្សានបាន ហើយមន្ទីរដាក់ បញ្ចូលរមណីយដ្ឋាននេះប្រកួតប្រជែងទូទាំងប្រទេស ដើម្បីយកពាន់រង្វន់រមនីយដ្ឋានស្អាតមានភាពបៃតង។
លោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានស្នើឲ្យ មន្ត្រីសហគមន៍ រួមសហការគ្នាបង្កើតផលិតផលទេសចរណ៍ថ្មីមួយទៀតគឺដើម្បីភាពទាក់ទាញភ្ញៀវទេសចរមកលេងតាមតំបន់រមណីយដ្ឋានឱ្យបានកាន់តែច្រើននៅដើមឆ្នាំ២០២០នេះ ។លោកបានណែនាំថា៖សេវាកម្មថ្មីនេះមន្ត្រីសហគមន៍ត្រូវ ត្រួសត្រាយព្រៃតាមដងអូរ ធ្វើផ្លូវឱ្យមានសុវត្ថិភាព រៀបចំដាក់ទូកកៃយ៉ាក់សម្រាប់ភ្ញៀវអុំធ្វើដំណើរកំសាន្តតាមទឹកហូរមើលទេសភាពបន្ថែម។
(សម្លេង)៖អញ្ចឹងយើងអាចដាក់ជិះទូកកៃយាក់ពីលើមកអុំលេងមិនពិបាកទេក្នុងការទាញយកចំណូលសេវាកម្មត្រឹម៥ដុល្លារត្រឹម១ទូក បើសហគមន៍យើងមានលុយទូកដាក់ទៅ មិនបាច់អ្នកក្រៅមកពីណាទេ អ្នកភូមិយើងដែលមានលុយឲ្យគេចូលរួមធ្វើទៅ កន្លែងណាសហគមន៍យើងធ្វើបានយើងធ្វើ ហើយយើងសិក្សាធ្វើបន្តទៀតមិនមែនធ្វើមួយសេវានឹងទេ។
លោក ស្រី សោម សុខលាង ប្រធានសហគមន៍អូរឬស្សីកណ្តាល បានបញ្ជាក់ថា៖សហគមន៍ទទួលយកគម្រាងនេះ ហើយទៅពិគ្រោះយោបល់ជាមួយសមាជិកសហគមន៍ ដើម្បីរិះរកមធ្យោបាយរៀបចំ ដំណើរការទៅឱ្យបាននៅមុនចូលឆ្នាំប្រពៃណីជាតិខ្មែរយើង ខាងមុខនេះ។
(សម្លេង)ខ្ញុំមានគោលការធ្វើដូចគ្នាតែកាលពីវស្សាមិញទឹកវាជ្រៅពេកតែឥឡូវទឹកស្រកហើយឆ្នាំនេះខ្ញុំរៀបចំសំអាតតាមមាត់អូរ ខែប្រាំនេះយើងហើយការងារ គណៈកម្មការសុទ្ធតែធ្វើស្រែចំការទៀតម្លោះហើយកំពុងជាប់រវល់ អញ្ចឹងដល់ពេលហើយខ្ញុំនឹងធ្វើផែនការសំអាតបន្តទៀត)។
លោក អ៊ួងកុសល សមាជិកសហគមន៍រមណីយដ្ឋាននេះ បានបញ្ចាក់ថា៖ពួកកាត់រីករាយនិងចូលរួមអនុវត្តការងារនេះ ព្រោះវាជាកាតព្វកិច្ចរបស់យើង ដែលរួមគ្នាអនុវត្តឱ្យបានទៅតាមទិសស្លោក (រមណីយដ្ឋានស្អាត -សេវាល្អ- បដិសណ្ឋាកិច្ចល្អ -នាំមកនៅកំណើនភ្ញៀវទេសចរ)។
លោកស្រីសាពុំ ភ្ញៀវទេសចរមកពីចំណុចភ្នំក្រហម ភូមិឃុំ ស្រែក្រសាំងស្រុកសៀមបូកបានទទួលស្គាល់ថា៖នៅរមណីដ្ឋានអូរឬស្សីកណ្តាលមានភ្ញៀវមកលេងជាអចិន្ត្រៃ ជាពិសេសនៅថ្ងៃសំរាក ក្នុងពិធីបុណ្យ ដូចនេះបើមន្ទីរទេសចរណ៍និងសហគមន៍ បង្កើតឱ្យមានទូកកៃយ៉ាក់អុំលេងកំសានទៀត ភ្ញៀវកាន់តែមកលេងច្រើននៅរមណីយដ្ឋាននេះ ព្រោះនៅជិតខេត្តមិនបាច់ ទៅលេងឆ្ងាយពីស្រុកភូមិ។
សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានរមណីយដ្ឋានភ្ញៀវមកលេងអចិន្ត្រៃចំនួន៣កន្លែងក្នុងនោះ រួមមានរមណីយដ្ឋាន-អន្លង់ផ្សោតព្រះរំកិល-មក្សីមេគង្គ-និងរមណីយដ្ឋាន អូរឬស្សីកណ្តាល-ហើយក្នុង
ឆ្នាំ២០១៩នេះមានភ្ញៀវមកដលេងកំសាននៅខេត្តស្ទឹងត្រែងមានជាង២៧ម៉ឺននាក់៕