សាន់តាក្លូសផ្តល់ការដូជាង ៧.៥ ប៊ីលាន ហើយត្រលប់ទៅ កាន់ប៉ូលខាងជើងវិញ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ — ទីបញ្ជាការការពារដែនអាកាសអាម៉េរិកភាគខាងជើង ( NORAD ) បានជូនដំណឹង​កាល​ពី​ថ្ងៃពុធថា សាន់តាក្លូសបានវិលត្រឡប់មកប៉ូលខាងជើងវិញហើយ ​ដោយបានប្រគល់​ការដូ​បុណ្យណូអែលចំនួន ៧.៥ ប៊ីលានដល់កុមារនៅទូទាំងពិភពលោក។

NORAD បានអះអាងតាមគណនីយ Tracks Santa Twitterថា  សាន់តាបានត្រលប់​មកផ្ទះវិញនៅប៉ូលខាងជើង! អរគុណសម្រាប់ការតាមដានសាន់តាជាមួយ #NORAD! ជួបអ្នក​ទៀតនៅឆ្នាំក្រោយ!”។ ជាសរុប សាន់តាក្លូសបានប្រគល់ការដូជាង ៧.៥ប៊ីលាន នៅរាត្រីថ្ងៃ​បុណ្យណូអែល។

ទីបញ្ជាការដ្ឋានការពារដែនអាកាសអាមេរិកខាងជើង ដែលរួមបញ្ចូលទាំងប្រព័ន្ធ​ការពារ​ដែនអាកាស និងមីស៊ីលការពារដែនអាកាសរបស់អាមេរិក និងកាណាដាផងដែរនោះ  « តាមដាន​» ដំណើររបស់            សាន់តាក្លូសចាប់តាំងពីឆ្នាំ ១៩៥៥ ដោយប្រើរ៉ាដា និងផ្កាយរណប។ គាវទឹកកករបស់សាន់តាបានធ្វើដំណើរចេញពីប៉ូលខាងជើងនៅម៉ោង ០២:០១នាទី ថ្ងៃទី ២៤ ខែធ្នូ ម៉ោងស្តង់ដារអន្តរជាតិ។ កុមារនៅអូស្ត្រាលី និងនូវែលសេឡង់ ជាធម្មតាដំបូងគេដែល​ទទួល​បាននៅការដូទាំងនោះ។ បន្ទាប់មក សាន់តា ធ្វើទស្សនកិច្ចនៅអាស៊ី អាហ្វ្រិក អឺរ៉ុប ឡាទីន និងអាមេរិកខាងជើង៕

(ប្រភព TASS: បកប្រែដោយលោក មាស សំអុល)