រុស្ស៊ីនិយាយថាប្រធានអង្គការសហប្រជាជាតិមើលមិនឃើញចំពោះការពន្យារពេលផ្តល់ទិដ្ឋការរបស់អាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៦.១២.១៩)

រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ីបានចោទប្រកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិថាបានធ្វើមើលមិនឃើញចំពោះការពន្យាពេលរបស់អាមេរិកក្នុងការផ្តល់ទិដ្ឋាការដល់មន្រ្តីរុស្ស៊ីដែលនឹងត្រូវធ្វើដំណើរទៅកាន់ទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។

ទីក្រុងមូស្គូនិយាយថាទីក្រុងវ៉ាស៊ីនតោនបានពន្យារពេលដោយចេតនាក្នុងការចេញទិដ្ឋាការឲ្យមន្រ្តីរុស្ស៊ីដែលធ្វើដំណើរទៅកាន់ទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ដែលរុស្ស៊ីបាននិយាយថាអាចនឹងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងព្រមទាំងបង្កើនភាពតានតឹងបន្ថែមទៀតរវាងប្រទេសទាំងពីរ។

ប្រទេសរុស្ស៊ីបានកោះហៅអ្នកការទូតជាន់ខ្ពស់អាមេរិកម្នាក់កាលពីខែកញ្ញា ដើម្បីធ្វើការតវ៉ាអំពីអ្វីដែលជាការបដិសេធរបស់ក្រុងវ៉ាស៊ីនតោនក្នុងការចេញទិដ្ឋាការដល់សមាជិកនៃគណៈប្រតិភូរុស្ស៊ីដែលនឹងត្រូវធ្វើដំណើរទៅចូលរួមសន្និបាតរបស់អង្គការសហប្រជាជាតិ។