អាមេរិកបង្ហោះយន្តហោះស៊ើបការណ៍ចំនួន ៤ គ្រឿងលើកូរ៉េខាងជើងចំពេលមានការគំរាមកំហែងនៅថ្ងៃបុណ្យណូអែល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ដឺហៀល (២៦.១២.១៩)

កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថាសហរដ្ឋអាមេរិកបានបង្ហោះយន្តហោះស៊ើបការណ៍ចំនួន ៤ គ្រឿងនៅលើឧបទ្វីបកូរ៉េកាលពីថ្ងៃពុធនេះ។

សកម្មភាពនេះកើតឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានគំរាមថានឹងផ្តល់អំណោយដល់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃបុណ្យណូអែលនេះហើយកូរ៉េខាងជើងនឹងបញ្ឈប់លើកលែងតែសហរដ្ឋអាមេរិកព្រមធ្វើសម្បទានក្នុងកិច្ចចរចានុយក្លេអ៊ែរជាមួយប្រទេសខ្លួន។

សហរដ្ឋអាមេរិកបានបង្ហោះយន្តហោះចំនួនបួនគ្រឿងក្នុងចន្លោះពីថ្ងៃអង្គារនិងព្រឹកថ្ងៃពុធ។ តាមសេចក្តីរាយការណ៍ថាយន្តហោះទាំងនោះត្រូវបានបានបំពេញបេសកកម្មនៅក្នុងនិងជុំវិញឧបទ្វីបកូរ៉េ។