ការវាយលុករបស់យោធាស៊ីរីដែលគាំទ្រដោយរុស្ស៊ីបានសម្លាប់មនុស្សរាប់សិបនាក់និងធ្វើឲ្យប្រជាជនរាប់ម៉ឺននាក់ចាកចោលទីលំនៅ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព វ៉ាស៊ីនតោនផូស (២៦.១២.១៩)

ស៊ីរី៖ ក្រុមជំនួយមនុស្សធម៌នៅស៊ីរីនិយាយថាការវាយលុកដោយយោធារបស់រដ្ឋាភិបាលស៊ីរីនិងសម្ព័ន្ធមិត្តរុស្ស៊ីនៅភាគខាងជើងប្រទេសបានសម្លាប់ជនស៊ីវិលរាប់សិបនាក់និងបានធ្វើឲ្យប្រជាជនជាង ១០ ម៉ឺននាក់ចាកចោលលំនៅដ្ឋានក្នុងរយៈពេលមិនដល់ ១០ ថ្ងៃកន្លងមកនេះ។

ការវាយប្រហារនៅក្នុងខេត្តអ៊ីដលីបរបស់ប្រទេសស៊ីរីគឺជាផ្នែកមួយនៃការជំរុញរបស់ប្រធានាធិបតីបាសាអាល់អាសាដដើម្បីដណ្តើមការគ្រប់គ្រងផ្លូវយុទ្ធសាស្រ្តនិងតំបន់ចុងក្រោយដែលកាន់កាប់ដោយក្រុមឧទ្ទាមរបស់ប្រទេសនេះ។

ការប៉ះទង្គិច ការបាញ់ផ្លោងរបស់រដ្ឋាភិបាលនិងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីក្នុងខែនេះបានធ្វើឱ្យមានការភៀសខ្លួនយ៉ាងច្រើនដែលក្រុមជំនួយបានព្រមានថាអាចនាំឱ្យមានមហន្តរាយផ្នែកមនុស្សធម៌ដ៏អាក្រក់បំផុតមួយនៃសង្គ្រាមស៊ីវិលរយៈពេល ៨ ឆ្នាំរបស់ប្រទេសស៊ីរី។