អង្គការណាតូប្រឈមនឹងភាពតានតឹងថ្មីខណៈដែលទួរគីងាកទៅរករុស្ស៊ី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព វ៉លស្ទ្រីត (២៦.១២.១៩)

បរទេស៖ ប្រធានាធិបតីទួរគីបានព្រមានថាលោកនឹងបណ្តេញកងកម្លាំងសហរដ្ឋអាមេរិកចេញពីមូលដ្ឋានយោធាពីរនៅក្នុងប្រទេសរបស់លោកប្រសិនបើទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មថ្មីលើរដ្ឋាភិបាលទួរគី។

ការព្រមាននេះបានបង្កើតភាពតានតឹងសម្រាប់សម្ព័ន្ធមិត្តអង្គការណាតូនៅពេលដែលអង្គការនេះព្យាយាមដោះស្រាយទំនាក់ទំនងដែលកាន់តែស៊ីជម្រៅរបស់ទីក្រុងអង់ការ៉ាជាមួយប្រទេសរុស្ស៊ី។

នៅបទសម្ភាសន៍តាមទូរទស្សន៍ក្នុងខែនេះប្រធានាធិបតីរបស់ប្រទេសទួគី បាននិយាយថាប្រសិនបើសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើទួរគីចំពោះការទិញប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនោះបើចាំបាច់ទួរគីអាចនឹងបិទមូលដ្ឋានយោធាពីរ ដែលនៅទីនោះអាមេរិករក្សាអាវុធទុកអាវុធនុយក្លេអ៊ែរហើយនិងប្រព័ន្ធរ៉ាដា។