មនុស្សស្លាប់កើនដល់២៨នាក់ ក្នុងករណីរថយន្តក្រុងធ្លាក់ជ្រោះនៅឥណ្ឌូណេស៊ី

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
ប៉ូលីសបាននិយាយកាលពីថ្ងៃពុធ (២៥ ធ្នូ) ថាចំនួនមនុស្សដែលបានស្លាប់នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រុងបើកធ្លាក់ជ្រោះនៅប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ២៨ នាក់ក្នុងនោះមានកុមារ ៨ នាក់ផងដែរខណៈដែលក្រុមជួយសង្គ្រោះបានបន្តរុករកនៅតាមទន្លេ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃពុធ ទី ២៥ ខែធ្នូឆ្នាំ ២០១៩។
ប៉ូលីសក្នុងតំបន់បានឲ្យដឹងថា ប៉ូលីសក្នុងតំបន់លោក ដូលី គូម៉ារ៉ា (Dolly Gumara) បាននិយាយកាលពីថ្ងៃពុធថា ប៉ូលីសបានកំណត់អត្តសញ្ញាណជនរងគ្រោះដែលស្លាប់ ២៧ នាក់ក្នុងចំណោមជនរងគ្រោះទាំងអស់ដែលត្រូវបានសម្លាប់ ហើយមានតែសាកសពស្ត្រីមួយប៉ុណ្ណោះដែលមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។
សូមរម្លឹកផងដែរថា រថយន្តក្រុងមួយគ្រឿងមានដឹកអ្នកដំណើររាប់សិបនាក់ បានជ្រុលចង្កូតធ្លាក់ទៅក្នុងជ្រោះយ៉ាងជ្រៅមួយ ហើយលិចចូលទឹកទន្លេកាលពី វេលាយប់រំលងអាធ្រាត្រថ្ងៃចន្ទនៅខេត្តស៊ូម៉ាត្រខាងត្បូង៕ប្រភព៖សារព័ត៌មាន Channel News Asia