ឯកឧត្តម ជា មានិត ដឹកនាំក្រុមការងារថ្នាក់ជាតិចុះពិនិត្យទីតាំងគម្រោងស្នើសុំរបស់ ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈថ្នាក់ជាតិកន្លងនៅខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម ជា មានិត រដ្ឋលេខាធិការ​​ក្រសួង​ប្រៃ​សណី​យ៍​​និ​ង​​ទូ​រ​គ​មនាគមន៍ និងជា ប្រធានក្រុមការងារថ្នាក់ជា​តិចុះមូ​លដ្ឋា​ន​ស្រុ​ក​ទឹ​ក​ផុស និងស្រុ​កកំ​ព​ង់លែង ខេត្តកំពង់ឆ្នាំង បានដឹកនាំ​ក្រុម​ការ​ងា​រ​ថ្នា​ក់ជា​តិចុះ​មូល​ដ្ឋា​ន​ស្រុ​ក​ទឹ​កផុស ក្រុមការ​ងារ​​បច្ចេ​ក​ទេ​ស ចុះពិនិត្យ ទីតាំង សិក្សាគម្រោងស្នើសុំរ​បស់​ប្រជា​ពល​រ​ដ្ឋ​នៅ​ឃុំ​ចំនួន៤គឺ ឃុំ​ទួ​ល​ខ្ពស់ ឃុំ​ខ្លុ​ងពពក ឃុំចោងម៉ោង និងឃុំអភិវឌ្ឍន៍ ដោះ​ស្រាយ​នូវ​បញ្ហា​នៅ​ក្នុ​ង​​វេទិ​កា​សា​ធា​រ​ណៈ​​ថ្នា​ក់​ជា​តិ​លើកទី៣ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅបរិ​វេណ​សា​លា​ស្រុ​ក​ទឹកផុស ខេត្ត​​កំព​ង់ឆ្នាំ​ង។

យោងតាមហ្វសប៊ុករបស់ក្រសួង​ប្រៃ​សណី​យ៍​​ និ​ង​​ទូ​រ​គ​មនាគមន៍បានផ្សាយថា ឯក​ឧត្ត​ម ជា មានិត បានចុះជួបប្រជាពលរដ្ឋ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ក្នុង​គោលបំណង ដើ​ម្បី​ដោះ​​ស្រាយនូវសំណូមពរដែលនៅសេសសល់ នាពេលកន្លងមករបស់បង​ប្អូន​ប្រជាព​លរ​ដ្ឋ​ដែ​ល​បា​នស្នើឱ្យអង្គវេទិកាសាធារណៈ ក៏ដូចជារាជរដ្ឋាភិបាលជួយដោះស្រាយនូវកង្វល់ ការ​លំ​បា​ក និងតម្រូវការចាំបាច់នានា របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះ បា​ន​ទា​ន់​ពេ​ល​វេ​លា​។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ក្រុមការងារត្រូវដឹកនាំជំរុញ ដល់រដ្ឋ​បា​ល​ថ្នា​ក់​ក្រោ​មជាតិ មន្ទីរ អង្គភាពជំនាញនានាឱ្យ​លើកកម្ពស់ក្នុងការបំពេញការងារស្របតាមតួនាទី ភារកិ​ច្ច និងការទទួលខុសត្រូវដែលបានកំណត់។ ក្នុងបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យ សិក្សាគ​ម្រោ​ងស្នើសុំរបស់ប្រជាពលរដ្ឋ ស្ថិតនៅឃុំទួលខ្ពស់ ឃុំខ្លុងពពក ឃុំចោងម៉ោង និង​ឃុំ​អ​ភិ​វ​ឌ្ឍន៍មានដូចជា៖ ១.ចុះ​ពិនិត្យ​សំ​ណើរសុំថវិកា សម្រាប់ធ្វើផ្លូវបេតុង ក្នុងបរិវេណ​វិ​ទ្យា​ល័​យហ៊ុនសែនទួលខ្ពស់ស្ថិតនៅ ភូមិរកាទងឃុំទួល ខ្ពស់។ ២.ចុះពិ​និត្យសំណើស្នើសុំផ្លូ​វក្រាលក្រួ​ស​ក្រ​ហ​ម១ខ្សែ ប្រវែង៣០០ម៉ែត្រ និងលូប្រអប់ ១កន្លែង ស្ថិតនៅក្នុងភូមិយោត ឃុំខ្លុងពពក។
៣.ចុះពិនិត្យសំណើសុំ ស៊ីម៉ង់ត៍ ចំនួន១០តោន និងក្បឿងចំនួន១៦០០សន្លឹកប្រក់ដំបូល ដើម្បី​ប​ន្តកសាងសាលាបុណ្យភូមិក្រោយវត្តស្ថិតនៅក្នុងឃុំខ្លុងពពក។ ​៤.ចុះពិនិត្យ​សំណើ​សុំ​ជួ​ស​ជុ​ល​ទំ​នប់ទឹកស្វាយចេក ស្ថិតនៅក្នុងភូមិស្វាយចេក ឃុំចោងម៉ោង។ ៥.​ចុះពិនិ​ត្យសំ​ណើ​សុំ​ផ្លូ​វ​លំ​ក្រាលគ្រួសក្រហមប្រវែង២៣០០ម៉ែត្រនៅភូមិដូនម៉ៅ ឃុំចោងម៉ោង។ ៦.​ចុះពិនិត្យ​សំ​ណើ​សុំ​​ជួសជុលទំនប់ទឹកតាអុក និងស្តារប្រឡាយឆ្លងកាត់ផ្លូវរថភ្លើង ស្ថិតនៅក្នុងភូមិពារាំង ឃុំ​ចោ​ង​ម៉ោង។ ៧. ចុះពិនិត្យសំណើសាងសង់ផ្លូវចាក់កៅស៊ូប្រវែង៤៥០០ម៉ែត្រ ពីភូមិស្រែតា ជៃ ទៅ​ភូមិស្រែពិច និងសំណើសុំផ្លូវចាក់កៅស៊ូប្រវែង៥០០០ម៉ែត្រ ពីភូមិស្រែព្រិច ទៅភូមិរពាក់ ឃុំអ​ភិវឌ្ឍន៍ និង៨. ចុះពិនិត្យសំណើសុំ ជួសជុលទ្វារទឹកអន្លង់តាទែន ប្រវែង២៥០ម៉ែត្រ នៅ​ភូមិរពាក់ ឃុំអភិវឌ្ឍន៍។

ឯកឧត្តមរដ្ឋលេខាធិការ បាននាំយកថវិកា របស់ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវ​តឹក ចំនួន ១០លា​នរៀល ដល់លោកអភិបាលស្រុកទឹកផុសស្តីទី និងគ​ណ​:​គ្រ​ប់​គ្រ​ងសា​លាប​ឋ​ម​សិ​ក្សា​សាន់បារ៉ាយ ស្ថិតនៅឃុំអភិវឌ្ឍន៍ ដើម្បីជួស​ជុល​អគា​រសិ​ក្សាធ្វើ​អំ​ពី​ឈើប្រក់​ហ្វី​ប្រូ​ដែ​ល​ទ្រុ​ឌ​ទ្រោមខ្លាំង ដែលសិស្សកំពុងសិក្សា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជា មានិត បានអញ្ជើញចុះជួបសាកសួរសុខទុក្ខ និងនាំ​យ​កថវិកាមួយចំនួនរបស់ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវ​ តឹក ជូនដល់លោក ឈួង ឃឿន ប្រធានក្រុមប្រឹក្សាស្រុកទឹកផុស ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានផ្ទាល់ផងដែរ។

គួរបញ្ជាក់ផងដែរថា រាល់សំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តមអនុប្រធាន បានស្នើ​ក្រុ​មការងារបច្ចេកទេសចុះពិនិត្យសិក្សា និងរៀបចំរបាយការណ៍លម្អិតជូន ឯកឧត្តមប្រធាន សម្រាប់ដាក់ជូនថ្នាក់លើ ដើម្បីពិនិត្យ និងសម្រេច៕

ដោយ គង់ សិរីរ័ត្ន