អភិបាលខេត្តប៉ៃលិនជំរុញដល់ប្រធានមន្ទីរជំនាញផ្ទេរធនធានទៅរដ្ឋបាលក្រុង ស្រុក ដើម្បីបំរើការងារក្នុងរចនាសម្ព័ន្ធថ្មី

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន

MC៖ អភិបាលខេត្តប៉ៃលិនជំរុញដល់ប្រធានមន្ទីរជំនាញផ្ទេរធនធានទៅរដ្ឋបាលក្រុង ស្រុក ដើម្បីបំរើការងារនៅក្នុងការិយាល័យជំនាញក្រុងស្រុកខណ្ឌ ស្របតាមអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ខណ្ឌ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំ ស្ដីពីដំណើរការសមាហរណកម្មបុគ្គលិក ដែលកំពុងបម្រើការងារនៅរដ្ឋបាលក្រុង ស្រុក និងការិយាល័យជំនាញនានានៅគ្រប់ថ្នាក់ក្រុង ស្រុក ទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំ ក្រុមប្រឹក្សាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល ខេត្តប៉ៃលិន មានប្រសាសន៍ថា ការធ្វើសមាហរណកម្មបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មីនេះ គឺធានានូវគោលការណ៍ប្រសិទ្ធិភាព ពិគ្រោះ យោ បល់ តម្លាភាព អព្យាក្រឹត្យ នឹងសមធម៌ នឹងធានានូវអត្ថប្រយោជន៍ នានារបស់ បុគ្គលិក ដូចជា ក្រប ខ័ណ្ឌ ឋានន្តរស័ក្ខិ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ។

លោកបន្តថា ប្រធានមន្ទីរអង្គភាពនីមួយៗត្រូវផ្សព្វផ្សាយ ពីដំណើរការសមាហរណកម្ម បុគ្គលិក ដែលកំពុងបម្រើការងារនៅរដ្ឋបាល ក្រុង ស្រុក និងការិយាល័យជំនាញនានានៅថ្នាក់ ក្រុង ស្រុក អោយបានយល់កាន់តែច្បាស់ទៅក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលក្រុង ស្រុក ដោយផ្អែកទៅលើលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ ។

ជាមួយគ្នានេះ ត្រូវធ្វើតារាងរាយ នាមឈ្មោះអោយ បាន ត្រឹមត្រូវច្បាស់លាស់ យកជូនរដ្ឋបាលខេត្តពិនិត្យ រួចបន្តយកទៅអោយគណៈ កម្មាធិ ការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិសម្រេច នឹងអនុវត្ត៕
អត្ថបទ លោក គួន ធិ