នាយករដ្ឋមន្ត្រី ចូលរួមសន្និសីទសន្តិសុខសាធារណៈជាតិលើកទី៧៥

AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ — នាយករដ្ឋមន្ត្រីទីក្រុងហាណូយលោក Nguyen Xuan Phuc បានស្នើឱ្យប្រយុទ្ធ​ប្រឆាំង​យ៉ាងម៉ឺងម៉ាត់ ចំពោះការខ្វះការទទួលខុសត្រូវ នឹងការឆ្លើយតបដោយគ្មានអារម្មណ៍​ចំពោះ​តម្រូវការស្របច្បាប់របស់ពលរដ្ឋក្នុងសន្និសីទសន្តិសុខសាធារណៈជាតិលើកទី៧៥ នៅ​ទីក្រុង​​ហាណូយកាលពីថ្ងៃទី២៤ ខែធ្នូកន្លងទៅនេះ។

ដោយសារព្រឹត្តិការណ៍សំខាន់ៗមួយចំនួន នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសនេះនាឆ្នាំ​ក្រោយនេះ លោកបានស្នើឱ្យកម្លាំងសន្តិសុខសាធារណៈកំណត់បញ្ហាប្រឈម ការ​ដោះ​ស្រាយ​​ភាព​ខ្វះចន្លោះ ការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពដើម្បីឆ្លើយតប​នឹង​តម្រូវការក្នុងស្ថានភាពថ្មី។

ពួកគេត្រូវបានការពារយ៉ាងម៉ឺងម៉ាត់នូវសន្តិសុខជាតិ ការធានាសន្តិសុខ និងសណ្តាប់​ធ្នាប់សង្គមក្នុងគ្រប់កាលៈទេសៈ ការការពារសន្តិសុខ និងសុវត្ថិភាពនៃសមាជគណបក្ស​គ្រប់​ជាន់ថ្នាក់ឆ្ពោះទៅរកសមាជជាតិនីតិកាលទី១៣ ព្រឹត្តិការណ៍នានារបស់ប្រទេសមានដូចជា៖ កិច្ចប្រជុំកំពូលអាស៊ាន គោលនយោ​បាយ​ វប្បធម៌ និងការទូតជាដើម។

លោកបានកត់សម្គាល់ថា ពួកគេត្រូវបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងប្រទេស​លើ​សន្តិសុខ និង សណ្តាប់ធ្នាប់ ដោយរួមចំណែកដល់ការកសាងប្រទេសគ្រប់គ្រងដោយច្បាប់​របស់ប្រជាជនដោយប្រជាជន និងសម្រាប់ប្រជាជន។

លោកបានមានប្រសាសន៍ថា វាគឺជាកត្តាចាំបាច់ក្នុងការកសាងនូវកម្លាំងសន្តិសុខ​សាធារណៈដ៏រឹងមាំ និងតម្លាភាពដូច្នេះ សមនឹងទទួលបានការជឿទុកចិត្តពីប្រជាជន។

ថ្លែងនៅក្នុងពិធីនោះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ​ ឧត្តម​សេនីយ៍​ ប៊ូ វ៉ាន់- ណាម(Bui Van Nam) បានថ្លែងថា កងកម្លាំងបានបើកប្រតិបត្តិការបង្ក្រាប​ជាច្រើនលើឧក្រិដ្ឋកម្ម ស៊ើបអង្កេត នឹងដោះស្រាយករណីរំលោភព្រហ្មទណ្ឌជាង ៤០.៧០០ ករណី នឹងវាយបំបែកក្រុមក្មេងទំនើងជាង ២២០០នាក់នៅឆ្នាំនេះ។

លោកបានបន្ថែមថា ប៉ូលិសបានដោះស្រាយករណីរំលោភការគ្រប់គ្រងសេដ្ឋកិច្ចចំនួន ១៤.៣០០ករណី អំពើពុករលួយ ២៩៨ករណី និងការរត់ពន្ធជាង ១.៧០០ ករណី ចាប់ខ្លួន​អ្នក​ជួញដូរគ្រឿងញៀនជាង ៣៥.១០០នាក់ រឹបអូសគ្រឿងញៀនហេរ៉ូអ៊ីនជិត ១.៥០០គីឡូក្រាម ថ្នាំមេតំហ្វេតាមីនជាង ៥.៥០០គីឡូក្រាម និងថ្នាំគ្រាប់ជិត ១លានតោន។

លោកបានមានប្រសាសន៍ថា មន្ត្រី ៩នាក់ ត្រូវបានសម្លាប់ ៣០៤នាក់ ផ្សេងទៀត​បាន​រងរបួស និងរាប់រយនាក់ផ្សេង​ទៀត​បានឆ្លងវីរុសហ៊ីវពេលកំពុងបំពេញបេសកកម្ម។​ ជាមួយ​នឹង​ការលះបង់បែបនេះ នាយទាហាន និង​ពលទាហាន​រាប់ពាន់នាក់ត្រូវបានប្រគល់ជូន​នូវ​ពាន់រង្វាន់ និងកិត្តិយសឆ្នើមពីបក្ស និងរដ្ឋ៕

(ប្រភព VNA: បកប្រែដោយលោក មាស សំអុល)