ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ

(ភ្នំពេញ)៖ នៅក្នុងឱកាសចូលឆ្នាំសកលឆ្នាំ២០២០ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានទាំងមូល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងភរិយាខ្ញុំ ខ្ញុំសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូន សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងវៀរចាករោគាព្យាធិគ្រប់បែបយ៉ាង ដើម្បីសម្រេចបាននូវមហាជោគជ័យ គ្រប់ពេលវេលាក្នុងភារកិច្ចដឹកនាំស្ថាប័នព្រឹទ្ធសភា និងបំរើជាតិមាតុភូមិ ព្រមទាំងប្រជាពលរដ្ឋ៕