ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ញើសារលិខិតជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ

(ភ្នំពេញ)៖ នៅក្នុងឱកាសចូលឆ្នាំសកលឆ្នាំ២០២០ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានទាំងអស់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងភរិយាខ្ញុំ ខ្ញុំសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូន សម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានជួបប្រទះតែនឹងវិបុលសុខ សុភមង្គល កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងវៀរចាករោគាព្យាធិគ្រប់បែបយ៉ាង ដើម្បីបំរើប្រទេសជាតិឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿង៕