ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ

(ភ្នំពេញ)៖ នៅក្នុងឱកាសចូលឆ្នាំសកលឆ្នាំ២០២០ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានទាំងអស់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងភរិយាខ្ញុំ ខ្ញុំសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូន សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានជួបប្រទះតែនឹងវិបុលសុខ សុភមង្គល កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ឈ្នះអស់មារសត្រូវ គ្រប់ទិសទី និងវៀរចាករោគាព្យាធិគ្រប់បែបយ៉ាង ដើម្បីបំរើប្រទេសជាតិឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿង៕