ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ នៅក្នុងឱកាសចូលឆ្នាំសកលឆ្នាំ២០២០ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានទាំងអស់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងភរិយា ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក មានទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយតាមបីបាច់ថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ បានប្រកបតែនឹងបរមសុខ សុភមង្គល ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងវៀរចាករោគាព្យាធិគ្រប់ពេលវេលា ដើម្បីដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពនិងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕