ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ នៅក្នុងឱកាសចូលឆ្នាំសកលឆ្នាំ២០២០ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានទាំងអស់ សូមឧទ្ទិសបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រះសព្ទសាធុការពរបវរសួស្តី សិរីមង្គលវិបុលសុខមហាប្រសើរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងវៀរចាករោគាព្យាធិគ្រប់បែបយ៉ាង ដើម្បីសម្រេចបាននូវមហាជោគជ័យគ្រប់ពេលវេលា ក្នុងការដឹកនាំស្ថាប័នរាជរដ្ឋាភិបាល និងបំរើជាតិ មាតុភូមិ ព្រមទាំងប្រជាពលរដ្ឋ៕