ប្រទេសចិនធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ ជប៉ុននិងកូរ៉េខាងត្បូងនៅពេលដែលភាពតានតឹងកំពុងកើតមានក្នុងតំបន់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៤.១២.១៩)

ចិន៖ ប្រទេសចិនបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរវាងប្រទេសខាងកូរ៉េខាងត្បូងនិងជប៉ុននៅថ្ងៃអង្គារនេះ ដែលជាផ្នែកមួយនៃការប្រឹងប្រែងរបស់ប្រទេសចិនក្នុងការពង្រឹងផ្នែកការទូតរបស់ខ្លួនដើម្បីជំរុញឱ្យមានការបញ្ចប់ការខ្វែងយោបល់គ្នារវាងសម្ព័ន្ធមិត្តយោធាដ៏សំខាន់ទាំងពីររបស់អាមេរិកនៅក្នុងទ្វីបអាស៊ី។

ក្នុងកិច្ចប្រជុំត្រីភាគីនៅភាគនិរតីទីក្រុងឆេងឌូ ក្នុងប្រទេសចិនក៏នឹងដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ជាមួយប្រទេសកូរ៉េខាងជើងផងដែរ។

ចំណងទំនាក់ទំនងរវាងទីក្រុងសេអ៊ូលនិងតូក្យូបានធ្លាក់ក្នុងប៉ុន្មានខែថ្មីៗនេះជុំវិញបញ្ហាពាណិជ្ជកម្មនិងជម្លោះផ្សេងទៀតដែលទាក់ទងទៅនឹងជម្លោះដ៏ជូរចត់ជាច្រើនទសវត្សរ៍ជុំវិញការកាន់កាប់របស់ជប៉ុនកាលពីឆ្នាំ ១៩១០ដល់១៩៤៥ នៅលើឧបទ្វីបកូរ៉េ។