សណ្ឋាគារនៅលីបង់រងការខាតបង់យ៉ាងច្រើនក្នុងឱកាសបុណ្យណូអែលដោយសារមានការតវ៉ាទូទាំងប្រទេស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៤.១២.១៩)

លីបង់៖ សណ្ឋាគារនៅប្រទេសលីបង់កំពុងរងការខាតបង់យ៉ាងខ្លាំងដោយសារតែអវត្តមានភ្ញៀវទេសចរក្នុងរដូវបុណ្យណូអែលនិងចូលឆ្នាំថ្មីសកលដោយសារមានការតវ៉ានៅក្នុងប្រទេស។

ភាគច្រើននៃសណ្ឋាគារនៅរដ្ឋធានីបេរូតនិងតំបន់ផ្សេងទៀតបានបិទជាន់ខ្លះនៃសណ្ឋាគារដើម្បីកាត់បន្ថយការចំណាយខណៈពេលដែលសណ្ឋាគារដទៃទៀតបានសម្រេចចិត្តកាត់បន្ថយប្រាក់ឈ្នួលរបស់និយោជិក។

ប្រទេសលីបង់បានរងដោយការធ្វើកូដកម្មជាង ២ ខែមកហើយប្រឆាំងនឹងការគ្រប់គ្រងនយោបាយក្នុងប្រទេស ដែលបណ្តាលឱ្យលោកនាយករដ្ឋមន្រ្តីសាអាដ ហារីរី លាលែងពីតំណែងកាលពីចុងខែតុលាកន្លងមក។