អាជ្ញាធរខេត្តប៉ៃលិនបើកវេទិកាសាធារណៈនៅស្រុកសាលាក្រៅស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តប៉ៃលិន

MC៖ អាជ្ញាធរខេត្តប៉ៃលិនកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានបើកវេទិកាសាធារណៈនៅស្រុកសាលាក្រៅដើម្បីស្វែងយល់ពីតម្រូវការប្រជាពលរដ្ឋ​​ដោយមានការចូលរួម​ពីឯកឧត្តមសៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម  ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងប្រធានមន្ទីរអង្គភាព អាជ្ញាធរភូមិឃុំ បងប្អូនប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធជាច្រើននាក់ទៀត។

ឯកឧត្តម ផាន់ ចាន់ធុល មានប្រសាសន៍ថា វេទិការសារធារណៈនេះ មានគោលបំណង និងស្តាប់នូវបញ្ហាសំណូមពរសំខាន់ៗរបស់ប្រជាពលរដ្ឋ លើកកម្ពស់​ការផ្សារ ភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តាមរយៈ សកម្ម ភាពរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការជួបប្រាស្រ័យ ផ្ទាល់ ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលដែលបានបំរើផលប្រយោជន៍ប្រជាពលរដ្ឋ។

ក្នុងវេទិកាសាធារណបងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាសំខាន់ដើម្បីអោយថ្នាក់ដឹកនាំជួយដោះស្រាយរួមមាន៖ ១ស្នើសុំ​ផ្លូវក្រាលកៅស៊ូមួយ​ខ្សែពីរវង្វង់​មូលទីប្រជុំជនសាលាទៅស្ពានសាលាក្រៅ និងពីចំណុចស្ពានសាលាក្រៅដល់អូរចិត្តប្រាំ ២សំណូមពរសុំបង្គោលភ្លើងនៅភូមិស្រះពីរ ៣ សុំអណ្តូង​ទឹកនៅភូមិស្រះពីរ និងស្នើសុំសាងសង់ផ្លូវថ្មីខាងកើតស្ទឹងពីសាលាក្រៅមកប៉ៃលិន និងស្នើសុំជួយដោះស្រាយទំនាស់ដីធ្លីនៅភូមិអូររអិល ។

ឯកឧត្តមសៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៏ថា រាល់បញ្ហា និងសំណូមពរដែលបងប្អូនប្រជាពលរដ្ឋលើកឡើងនេះ  ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹក​​នាំស្រុក ព្រមទាំងអាជ្ញាធរនិងអង្គភាពអ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋអោយបានល្អនិងឆាប់រហ័ស។ ដោយឡែក​បញ្ហាខ្លះ​ថ្នាក់​​ដឹក​នាំ​​និង​អាជ្ញាធរពុំមានលទ្ធភាពដោះស្រាយបានទេ ត្រូវធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំខេត្តនិងថ្នាក់​​ជាតិជួយដោះស្រាយបន្តទៀត​ដើម្បីស្រប​​តាម​គោលនយ​​យោបាយ​​របស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទលោក កុល កាយណា