ទីក្រុងវ៉ាស៊ីនតោនបង្កើតនូវការញៀននឹងការដាក់ទណ្ឌកម្ម

AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩​ — ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីដ៏តឹងតែងទៅលើទីក្រុងតេអេរ៉ង់បន្ទាប់ពីបានបញ្ឈប់ជាឯកតោភាគីលើផែនការសកម្មភាពនុយក្លេអ៊ែររួមគ្នា (JCPOA) កាលពីឆ្នាំកន្លងមក។ សហរដ្ឋអាមេរិកបានចាប់ផ្តើមយុទ្ធនាការដាក់សម្ពាធដ៏ធំមួយប្រឆាំងនឹងអ៊ីរ៉ង់ ដោយពង្រឹងវត្តមានយោធារបស់ខ្លួននៅឈូងសមុទ្រពែក្ស និងបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា។

កាលពីថ្ងៃអាទិត្យ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានប្រៀបធៀបគោលនយោបាយការបរទេសដែលដឹកនាំដោយរដ្ឋបាលលោក Trump ទៅនឹង «ការញៀន» ដោយសំអាងលើសេចក្តីថ្លែងការណ៍មុនៗពីថ្នាក់ដឹកនាំកំពូលរបស់អ៊ីរ៉ង់ថា មានប្រទេសតិចតួចដែលនៅសេសសល់ដោយគោរពរដ្ឋាភិបាលសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ។

លោក Zarif បាននិយាយថា «វិធីសាស្រ្តរបស់សហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្ម គឺបង្កឱ្យមានការញៀន និងមិនចេះគិតពិចារណា ដែលជាលក្ខខណ្ឌមួយ ដែលមិនមានព្រំដែនអ្វី ដែលសហរដ្ឋអាមេរិកអាច ធ្វើបាន ឬមិនអាចធ្វើបាននោះទេ។ ហើយឥរិយាបទញៀននេះជះឥទ្ធិពលដល់មិត្តភក្តិ និងសត្រូវមួយចំនួនផង»។

ផែនការ JCPOA ដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលត្រូវបានចុះ ហត្ថលេខាដោយអ៊ីរ៉ង់ សហភាពអឺរ៉ុប និងក្រុមប្រទេស P5 + 1 – ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ចិន រុស្ស៊ី បារាំងបូកនិងអាឡឺម៉ង់ កាលពីឆ្នាំ ២០១៥ ។ នឹងកំណត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មអន្តរជាតិចេញ។

បន្ទាប់ពីរដ្ឋបាលលោក Trump បានដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀង និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មី ប្រទេសអ៊ីរ៉ង់បានប្រកាសឱសានវាទដល់ប្រទេសហត្ថលេខីផ្សេងទៀត – បើទោះបីពួកគេប៉ុនប៉ងបន្ធូរបន្ថយការបិទផ្លូវសេដ្ឋកិច្ច ឬទីក្រុងតេអេរ៉ង់នឹងចាប់ផ្តើមទម្លាក់ការប្តេជ្ញាចិត្តរបស់ខ្លួនជាបណ្តើរៗក្រោមកិច្ចព្រមព្រៀងនេះរៀងរាល់ ៦០ថ្ងៃម្តង៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)