លោកត្រាំនិយាយថាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិននឹងត្រូវចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២៣.១២.១៩)

អាមេរិក៖ លោកប្រធានាធិបតីដូណាល់ត្រាំកាលពីថ្ងៃសៅរ៍បាននិយាយថាសហរដ្ឋអាមេរិកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ជាមួយប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះ ។

លោកត្រាំបានថ្លែងក្នុងព្រឹត្តិការណ៍មួយរៀបចំ​នៅរដ្ឋផ្លរីដាថា  អាមេរិកទើបតែសម្រេចបាននូវកិច្ចការថ្មីមួយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មហើយនឹងចុះហត្ថលេខាក្នុងពេលឆាប់ៗ នេះ។

កិច្ចព្រមព្រៀងដំណាក់កាលទី ១ ត្រូវបានប្រកាសកាលពីដើមខែនេះថាជាផ្នែកមួយនៃការខិតខំដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មដែលមានរយៈពេលរាប់ខែរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំង ២ លើលោកដែលតំាងពីពេលនោះមក  បានធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោក​។