ប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរីបានរារាំងការវាយប្រហារមីស៊ីលរបស់អ៊ីស្រាអែល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២៣.១២.១៩)

ស៊ីរី៖ តាមការផ្សាយរបស់ទូរទស្សន៍រដ្ឋស៊ីរីបានរាយការណ៍ឲ្យដឹងថានៅយប់ថ្ងៃអាទិត្យនេះប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរីបានរារាំងគ្រាប់មីស៊ីលដែលបាញ់ចេញពីប្រទេសអ៊ីស្រាអែល។

ក្នុងរយៈពេលដែលប្រទេសស៊ីរីកំពុងមានវិបត្តិ    ប្រទេសអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសរាប់រយដងនៅក្នុងប្រទេសស៊ីរីប្រឆាំងនឹងគោលដៅរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី  និងដើម្បីកម្ទេចក្បួនដឹកជញ្ជូនអាវុធទៅឲ្យក្រុមហេបូឡា​ដែលជាកងជីវពលលីបង់គាំទ្រដោយអ៊ីរ៉ង់ ប្រឆំាងនឹងប្រទេសអ៊ីស្រាអែល ។

នៅក្នុងឆ្នាំ ២០១៩ ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសស៊ីរីមានចំនួនច្រើនជាង ១៧ លើកដោយព្រឹត្តិការណ៍ចុងក្រោយបង្អស់បានកើតឡើងនៅខែវិច្ឆិកាកន្លងមកនៅពេលមីស៊ីលរបស់អ៊ីស្រាអែលជាច្រើនគ្រាប់បានវាយប្រហារទីតាំងនៅភាគខាងត្បូងនិងភាគនិរតីជាយក្រុងដាម៉ាសក្នុងប្រទេសស៊ីរី ។