រដ្ឋបាលខេត្តមណ្ឌលគីរីមានផែនការជាច្រើនដើម្បីការទប់ស្កាត់កុំឲ្យមានភ្លើងឆេះព្រៃនៅរដូវប្រាំងនេះ

វិទ្យុជាតិកម្ពុជា៖

MC: រដ្ឋបាលខេត្តមណ្ឌលគីរីមានផែនការជាច្រើនដើម្បីការទប់ស្កាត់កុំឲ្យមានភ្លើងឆេះព្រៃនៅរដូវប្រាំង នេះដែលធានាធ្វើយ៉ាងណាការពារធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះគ្រប់ប្រភេទកុំឲ្យបាត់បង់ ។

លោក កែវ សុភក្រ្ត័ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជា ថា មន្ទីរបានសហកាជាមួយអជ្ញាធរដែនដីនិងមន្រ្តីឧទ្យាននុរក្ស ដោយចាប់ពីខែមករា រហូតដល់ខែកក្កដា ខាងមុខនេះ នឹងដាក់វិធានការការពារកុំឲ្យមានភ្លើងឆេះព្រៃ ព្រោះនៅរដូវប្រាំងឆ្នាំនេះ ខណៈអាកាសធាតុក្តៅខ្លាំងខ្វះទឹក ដែលងាយបង្ករឲ្យមានភ្លើឆេះព្រៃបាន។

លោក បញ្ជាក់ថា ការពង្រឹងវិធានការទប់ស្កាត់ភ្លើងឆេះព្រៃនេះ ដោយសារតែកាលពីឆ្នាំកន្លងទៅដែនជម្រកសត្វព្រៃមួយចំនួនក្នុងមណ្ឌលគីរីបានជួបបញ្ហាភ្លើងឆេះព្រៃក្នុងលក្ខណៈជាទ្រុងទ្រាយតូច ដែលអាចជួយសង្រោ្គះបានទាន់ពេលវេលា និងមិនធ្វើឲ្យប៉ៈពាល់ទៅដល់ជីវចំម្រុះនិងសត្វព្រៃទេ។ ដូច្នេះ មន្ទីរ រួមជាមួយភាគីពាក់ពន្ធ័ នឹងរៀបចំវិធានការទុកជាមុន ធ្វើយ៉ាងណាទប់ស្កាត់បញ្ហានេះ មិនឲ្យកើតឡើងបន្តទៀតឡើយ។

(សំឡេង)ដោយសារតែមានការព្រួយបារម្តនៅភាពរាំងស្ងួតនៅពេលខាងមុខនេះក៏ដូចជាភាពរាំងស្ងួតប្រភពទឹកមួយចំនួនក្នុងដែនជម្រកនេះយើងក៏បានធ្វើការជាមួយប្រជាពលរដ្ឋក៏ដូចជាសហគមន៍តំបន់ការពារនេះតែម្តងដើម្បីឲ្យគាត់ទប់ស្តាត់កុំឲ្យមានភ្លើងឆេះព្រៃរាយការណ៍ពីភ្លើងឆេះព្រៃចឹងត្រូវការពារវាមុន។

ចំណែកលោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិនៅកម្ពុជា ហៅកាត់ថា(WWF) បានបញ្ជាក់ផងដែរថា ចំពោះការប្រែប្រួលអាកាសធាតុនេះសម្រាប់អង្គការរបស់លោកផ្ទាល់នឹងដៃគូពាក់ព័ន្ឋផ្សេងទៀតបានសហការគ្នានិងត្រៀមរៀបចំដើរល្បាតជាប្រចាំជាមួយប្រជាសហគមន៏ចការពារកុំឲ្យមានភ្លើងឆេះព្រៃ។

លោកបានបន្ថែមថា មកដល់ពេលនេះមន្ទីរបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ឋទាំងអស់ក៏ដូចជាអជ្ញាធរដែនដីបានយកចិត្តទុកដាក់ខ្ពស់ និងបានចុះអប់រំដល់ប្រជាជនរស់នៅសហគមន៍ក៏ដូចជាប្រជាជនដែលប្រកបរបបររកឃ្នុំសូមឲ្យចូលរួមការពារធ្វើយ៉ាងណាកុំឲ្យមានភ្លើងឆេះព្រៃ ។

(សំឡេង)ចំពោះការងារគ្រប់គ្រងធនធានធម្មជាតិគឺយើងផ្សព្វផ្សាយជាទូលំទូលាយទៅតាមសហគមន៏គោលដៅរបស់យើងបញ្ហាភ្លើងឆេះព្រៃបញ្ហាគ្រោះហា

និភ័យមួយចំនួននិងការប្រែប្រួលអាកាសធាតុឬក៏បាតុភូតផ្សែងៗទៀតនោះយើងបានផ្សព្វផ្សាយតាមបណ្តាញសហមន៏ធនធានធម្មជាតិរបស់យើងដែលធ្វើការជាមួយ។

គួរបញ្ជាក់ថា បើតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្មរក្ខាប្រមាញ់និងនេសាទបានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធឲ្យបង្កើនវិធានការការពារទប់ស្កាត់កុំអោយកើតមានករណីភ្លើងឆេះព្រៃ ស្របពេលដែរឆ្នាំនេះស្ថានភាពអាកាសនឹងក្តៅហួតហែងខ្លាំង៕