ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ត្រួតពិនិត្យសកម្មភាពការងារខែធ្នូ ឆ្នាំ២០១៩

AKP ព្រះសីហនុ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ — រសៀលថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ត្រួតពិនិត្យសកម្ម ភាពការងារខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពីអស់លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធក្នុងខេត្ត។

តាមរបាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ ការងារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈប្រចាំខែធ្នូ មានបទល្មើសកើតឡើងចំនួន៣៣លើក ក្នុងនោះបទល្មើស ឧក្រិដ្ឋកើតឡើង១០លើក បទល្មើសមជ្ឈិម២៣លើក។ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៧លើក បង្កឱ្យមនុស្សស្លាប់ ៩នាក់ និងរងរបួសចំនួន ១៩នាក់។

ឯកឧត្តម គួច ចំរើន គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានថ្លែងអំណរគុណមន្ទីរ អង្គភាពទាំងអស់បានបំពេញតួនាទី ភារកិច្ចបានល្អ ព្រមទាំងបានណែនាំឱ្យមន្ត្រីរបស់យើង ថែរក្សាការពារអ្នកវិនិយោគ និងភ្ញៀវទេសចរ ឱ្យពួកគេមកធ្វើការវិនិយោគ និងស្នាក់នៅ ឱ្យបានយូរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកៀរគរអ្នក វិនិយោគ និងភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ ដើម្បីផលប្រយោជន៍បង្កើនជីវភាពប្រជាពលរដ្ឋ លើកកម្ពស់សេដ្ឋ កិច្ចគ្រួសារ សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម គួច ចំរើន បានបន្តថា យើងត្រូវលើកទឹកចិត្តដល់អ្នកវិនិយោគ និងភ្ញៀវទេស ចរកុំដាក់បញ្ហាដល់ពួកគេ ត្រូវកែប្រែឥរិយាបថជាមន្ត្រីបម្រើសេវាសាធារណៈ និងផ្តល់ទំនុក ចិត្តដល់អ្នកវិនិយោគ។ កងកម្លាំងទាំងពីរប្រភេទ ត្រូវប្រើជំនាញតាមដានស្រាវជ្រាវរកបទ ល្មើសផ្សេងៗ ពិសេសត្រូវត្រៀមប្រព័ន្ធទូរស័ព្ទអនឡាញ  (ONLINE) ដើម្បីធ្វើការទំនាក់ទំនង ជាមួយអ្នកវិនិយោគ និងភ្ញៀវទេសចរ ដើម្បីក្តាប់សភាពការបានទាន់ពេលវេលា យើងជា មន្ត្រីត្រូវ ធ្វើជាគំរូដល់ប្រជាពលរដ្ឋ ប្រសិនមានករណីសង្ស័យ ត្រូវរាយការណ៍មកសមត្ថកិច្ច ក្នុងការចុះស្រាវជ្រាវបង្ក្រាបឱ្យបានទាន់ពេលវលា ស្របតាមគោលនយោបាយភូមិ ឃុំមាន សុវត្ថិភាព។ បំផុសប្រជាពលរដ្ឋចូលរួមសហការជាមួយនឹងសមត្ថកិច្ច ក្នុងការទទួលបាន ព័ត៌មាន និងបទល្មើសផ្សេងៗបន្ថែមទៀត។ អាជ្ញាធរឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល ត្រូវផ្តល់ លេខទូរស័ព្ទដល់ប្រជាពលរដ្ឋ ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងបទល្មើសក្នុង មូលដ្ឋាន៕

ដោយ ងូ សុមុនី