ព្រឹទ្ធសភាសហរដ្ឋអាមេរិកបញ្ជាក់ពី លោក Biegun ជាអនុរដ្ឋមន្រ្តីការបរទេស

AKP ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ — កាលពីថ្ងៃព្រហស្បតិ៍ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបញ្ជាក់ថា លោក Stephen Biegun ជាប្រេសិតកំពូលរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចពិភាក្សាកូរ៉េខាងជើង ក្នុងនាម​ជាអនុរដ្ឋមន្រ្តីការបរទេស។

ការបញ្ជាក់របស់លោក Biegun តាមរយៈការបោះឆ្នោត៩០-៣ បានកើតឡើង នៅ​ពេល​ដែលអ្នកតំណាងពិសេសរូបនេះ បានទៅទីក្រុងប៉េកាំង ដើម្បីជួបប្រជុំជាមួយពួកមន្រ្តីចិន​ ស្តីពី​ប្រទេសកូរ៉េខាងជើង។

លោកបានបង្ហាញចេតនាម្តងហើយ ម្តងទៀត ដើម្បីនៅតែធ្វើជាអ្នកចរចានាំមុខសម្រាប់​ការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង បើទោះបីជាត្រូវបានតែងតាំងជាមន្រ្តីលេខ ២ នៅក្រសួងការបរទេសក៏ដោយ។

បណ្តាអ្នកឃ្លាំមើលប្រទេសកូរ៉េ ត្រូវបានគេបែងចែកថា តើការដំឡើងថ្នាក់របស់លោក Biegun នឹងប៉ះពាល់ដល់កិច្ចចរចាជាមួយទីក្រុងព្យុងយ៉ាងឬយ៉ាងណា ដោយអ្នកខ្លះនិយាយ​ថា ​វានឹងលើកបញ្ហានេះទៅជាអាទិភាពគោលនយោបាយការបរទេសរបស់​សហរដ្ឋអាមេរិក​ខ្ពស់​ជាងនេះ។

អ្នកផ្សេងទៀត បានសម្តែងការព្រួយបារម្ភថា តំណែងដ៏ធំនេះ នឹងបង្វែរការយកចិត្តទុក​ដាក់​របស់លោកចេញពីកិច្ចចរចា។ លោក Biegun ក៏ប្រហែលជាត្រូវបំពេញភារកិច្ចជារដ្ឋមន្រ្តី​ក្រសួងការបរទេស សហរដ្ឋអាមេរិក ជំនួសលោក Mike Pompeo ប្រសិនបើអ្នកការទូតកំពូល​អាមេរិករូបនេះ សម្រេចចិត្តឈរឈ្មោះសម្រាប់ព្រឹទ្ធសភានៅឆ្នាំក្រោយ ដូចដែលពាក្យចចាម​អារាម​ជាទូទៅនោះ។

ប្រេសិតរូបនេះ បានបំពេញតួនាទីរបស់លោកនៅខែសីហា ឆ្នាំមុន បន្ទាប់ពីកិច្ចប្រជុំ​កំពូល​កាលពីខែមិថុនា រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាង​ជើងលោក គីម ជុង-អ៊ុន ដែលមេដឹកនាំទាំងពីរបានយល់ព្រមបន្តការរំសាយអាវុធនុយក្លេអ៊ែរ​ទាំង​ស្រុង​នៅឧបទ្វីបកូរ៉េ ជាថ្នូរនឹងការធានាសន្តិសុខរបស់សហរដ្ឋអាមេរិក។

ចាប់តាំងពីពេលនោះមក លោក Biegun បានដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្ត​ន៍កិច្ចព្រមព្រៀងនេះ រួមទាំងតាមរយៈកិច្ចប្រជុំចំនួនពីរបន្ថែមទៀត រវាងលោក Trump និង​លោក គីម ​កាលពីខែកុម្ភៈ និង      មិថុនា ប៉ុន្តែកិច្ចចរចាបានបរាជ័យ ស្របពេលមានចន្លោះ​ប្រហោង​​យ៉ាងឆ្ងាយ អំពីវិធីអ្វីដែលត្រូវនឹងវិធានការណ៍នុយក្លេអ៊ែរខាងជើង ​ជាមួយសម្បទាន​របស់សហរដ្ឋអាមេរិក។

ការសន្និដ្ឋានដែលថា លោក Biegun អាចនឹងជួបប្រជុំជាមួយសមភាគីកូរ៉េខាងជើង​របស់គាត់ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉េកាំងរហូតដល់ថ្ងៃសុក្រនេះ៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)