សហរដ្ឋអាមេរិកនិងឥណ្ឌាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


តាមប្រភពមន្ទីរប៉ង់តាហ្គោនបានឲ្យដឹងថា សហរដ្ឋអាមេរិក​និងឥណ្ឌាបាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀងស្តីពីបច្ចេកវិទ្យាការពារជាតិនិងពាណិជ្ជកម្ម ដែលជាកិច្ចប្រឹងប្រែងចុង​ក្រោយដើម្បី​ជំរុញ​ចំណងទាក់ទងទ្វេភាគី។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី ២០ ខែធ្នូ ឆ្នាំ ២០១៩។
យោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរប៉ង់តាហ្គោនបានឱ្យដឹងថាកិច្ចព្រមព្រៀង DTTI ពាក់ព័ន្ធនឹងវេទិកាសហប្រតិបត្តិការឧស្សាហកម្មទ្វេភាគីនិងនីតិវិធីប្រតិបត្តិស្តង់ដារត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលកិច្ចពិភាក្សាទ្វេភាគីលើកទី ២ ដែលបានធ្វើឡើងកាលពីដើមសប្តាហ៍នេះនៅទីក្រុងវ៉ាស៊ីនតោន។សេចក្តីថ្លែងការណ៍បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនមើលឃើញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាឧទាហរណ៍នៃការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រសហរដ្ឋអាមេរិក – ឥណ្ឌា។
សូមបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននិងញូវដេលីបាននិងកំពុងស្វែងរកទំនាក់ទំនងកាន់តែជិតស្និទក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ