មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងរៀបចំ ពិព័រណ៍ការងារប្រចាំឆ្នាំ២០១៩នាចុងសប្តាហ៍នេះ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២០ ធ្នូ ២០១៩៖


មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នឹងរៀបចំ ពិព័រណ៍ការងារប្រចាំខែធ្នូ ឆ្នាំ២០១៩ នាចុងសប្តាហ៍នេះ ដើម្បីផ្ដល់ឱកាសងាយស្រួលដល់សិស្សនិស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានឲ្យដឹងថា ពិព័រណ៍ការងារនៅ (CJCC) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងអគារមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ចាប់ពីម៉ោង ០៨:៣០នាទីព្រឹកដល់ម៉ោង ៤:០០រសៀល។
ពិព័រណ៍ការងារនេះនឹងផ្ដល់ឱកាសដល់សិស្សនិស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើបានឲ្យជួបដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុនដែលកំពុងតែត្រូវការជ្រើសរើសបុគ្គលិក។
សូមបញ្ជាក់ថា ពិព័រណ៍ការងារប្រចាំខែធ្នូ ឆ្នាំ២០១៩ នឹងផ្តល់ឱកាសការងារជាង ៤០០ កន្លែង សម្រាប់អ្នកចូលរួមក្នុងពិព័រណ៍ការងារនេះ អាចនឹងទទួលបានឱកាសពីក្រុមហ៊ុនមួយចំនួនក្នុងការសម្ភាសន៍ផ្ទាល់នៅនឹងកន្លែងតែម្តង៕