អាជ្ញាធរខេត្តប៉ៃលិនប្តេជ្ញាដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋអោយកាន់តែល្អប្រសើ

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន

MC៖ រដ្ឋបាលខេត្តប៉ៃលិនប្តេជ្ញាដោះស្រាយបញ្ហាប្រឈមសំនូមពរនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយបានទាន់ពេលវេលាដើម្បីសម្រួល  ដល់ការរស់នៅប្រចាំថ្ងៃ និងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ផាន់ចាន់ធុលអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថាមន្ត្រីជំនាញក្នុងខេត្តទាំងអស់នឹងពង្រឹងកិច្ចការងារចុះ  មូលដ្ឋានដើម្បីឈ្វេង យល់ពី  រើសេចក្តីត្រូវការ ដោះស្រាយបញ្ហាប្រឈម សំនូមពរនានា ជូនបងប្អូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលាដើម្បីប្រជាពលរដ្ឋមានជំនឿទុកចិត្តលើការដោះ  ស្រាយបញ្ហាប្រឈមនានាពីថ្នាក់ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ភូមិ ស្របតាមច្បាប់គតិយុទ្ធនានារបស់រាជរដ្ឋាភិបាល។

នៅក្នុងកិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារថ្នាក់ជាតិចុះមូលដ្ឋាន ប្រចាំឆមាសទី២ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តកាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន ឯកឧត្តមបានបង្ហាញពីការបង្កើនសកម្មភាពជួយដោះស្រាយបញ្ហាប្រឈម សំនូម នានា តាមរយៈការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ សំដៅលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយបានកាន់​តែល្អប្រសើ  និងជាពិសេសបង្កើននូវសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍន៍នៅតាមមូលដ្ឋានអោយមានការរីចចំរើន តាមបែបវិសហមជ្ឈការ និងសហមជ្ឈការ។

ឯកឧត្តមបានណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ត្រូវបន្តដោះស្រាយផ្ទាល់នូវបញ្ហាដែលកើតនៅមូលដ្ឋាន នឹងការពារសន្តិសណ្នាប់ធ្នាប់អោយបានល្ អធ្វើឱ្យភូមិឃុំមានសុវត្តិភាព។

សូមជម្រាបថា កិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារថ្នាក់ជាតិចុះមូលដ្ឋានប្រចាំឆមាសទី០២ឆ្នាំ២០១៩នោះ ក្នុងគោលបំណង  ពិភាក្សាកែសម្រួលការងារពីសកម្មភាពរបស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន នឹងផ្តល់នូវអនុសាសន៍ថ្មីៗសំដៅ បង្កើននូវការអនុវត្តគោល នយោបាយរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធិភាពខ្ពស់៕

អត្ថបទ លោក គួន ធិ