លោកពូទីនមានប្រសាសន៍ថាលោកត្រាំត្រូវបានចោទប្រកាន់ពីហេតុផលដែលគេប្រឌិតឡើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២០.១២.១៩)

រុស្ស៊ី៖ នៅក្នុងសន្និសិទសារព័ត៌មានរយៈពេល ៤ ម៉ោងដែលត្រូវបានផ្សាយតាមទូរទស្សន៍លោកប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀពូទីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាក្រុមអ្នកប្រជាធិបតេយ្យបានប្រើហេតុផលប្រឌិតដើម្បីចោទប្រកាន់លោកប្រធានាធិបតីដូណាល់ត្រាំចំពោះបញ្ហាប្រទេសអ៊ុយក្រែនពីព្រោះការប៉ុនប៉ងចោទលោកត្រាំទាក់ទងជាមួយការបោះឆ្នោតនៅរុស្ស៊ីបានបរាជ័យ។

លោកពូទីនក៏បានព្រមានអំពីការប្រកួតប្រជែងអាវុធថ្មីប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនយល់ព្រមពង្រីកកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជាមួយទីក្រុងម៉ូស្គូ   ដោយបាននិយាយថាវិមានក្រឹមឡាំងនឹងឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក​  ព្រមទាំងបានបង្ហាញពីចក្ខុវិស័យនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរុស្ស៊ីដើម្បីអនុញ្ញាតឱ្យលោកអាចកាន់អំណាចបានមួយអណត្តទៀត។

ចំពោះការចោទប្រកាន់របស់លោកត្រាំ មេដឹកនាំរុស្ស៊ីបាននិយាយថាគ្រាន់តែជាការបន្តនៃជម្លោះនយោបាយក្នុងស្រុកតែប៉ុណ្ណោះ ។