មនុស្ស ៣ នាក់រងរបួសក្នុងការបាញ់ប្រហារនៅកោះរ៉ូដអាយឡិនរបស់សហរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២០.១២.១៩)

អាមេរិក៖ អាជ្ញាធរអាមេរិកបាននិយាយថាមានមនុស្ស ៣ នាក់បានរងរបួសកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការបាញ់ប្រហារមួយក្នុងទីក្រុងវ៉េស្ទឺលី ​នៃរដ្ឋរ៉ូដអាយឡិនស្ថិតនៅ ភាគខាងកើតសហរដ្ឋអាមេរិក ។

ការបាញ់ប្រហារនេះបានកើតឡើងនៅឯកន្លែងរស់នៅសម្រាប់មនុស្សចាស់​មួយកន្លែង ហើយសាលារៀនទាំងអស់ត្រូវបានបញ្ជាឲ្យបិទទ្វាររហូតដល់មានការជូនដំណឹងបន្ថែម។

ក្រុងវ៉េស្ទឺលី គឺជាទីក្រុងជាប់ឆ្នេរសមុទ្រមួយដែលមានប្រជាជនរស់នៅប្រហែល ២៣.០០០ នាក់ ។