ម្ចាស់ក្សត្រីអង់គ្លេសមានបន្ទូលទៅសភាថាការសម្រេចចិត្តចេញពីសហភាពអឺរ៉ុបគឺអាទិភាពរបស់រដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២០.១២.១៩)

អង់គ្លេស៖ ម្ចាស់ក្សត្រីអង់គ្លេសអេលីហ្សាបែត ទី ២ ​បានមានបន្ទូលនៅថ្ងៃព្រហស្បតិ៍នេះថាការចាកចេញរបស់ប្រទេសអង់គ្លេសពីសហភាពអឺរ៉ុបគឺជាអាទិភាពមួយសម្រាប់រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីបូរីស ចនសុន (Boris Johnson) ។

នៅពេលបើកនិតិកាលប្រជុំ​រដ្ឋសភា    ច្បាប់និងវិធានការថ្មីដែលបានគ្រោងទុកត្រូវបានប្រកាសដោយរដ្ឋាភិបាលលោកចនសុន  បន្ទាប់ពីលោកបានឈ្នះអាសនៈក្នុងសភាចំនួន ៨០ ​ក្នុងការបោះឆ្នោតកាលពីសប្តាហ៍មុន។

ព្រះមហាក្សត្រីរបស់ប្រទេសអង់គ្លេសបានមានបន្ទូលថាអាទិភាពរបស់រដ្ឋាភិបាលគឺការសំរេចចិត្តចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុបនៅថ្ងៃទី ៣១ ខែមករាខាងមុខ។